នាយករដ្ឋមន្រ្តីលោក​ Pham Minh Chinh៖ ឆ្ពោះទៅរក​ទ្វីបអាស៊ី​អភិវឌ្ឍ​ន៍​ដោយ​មាន​ការបំភាយ​ឧស្ម័ន​សុទ្ធ​ត្រឹមសូន្យ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងតូក្យូប្រទេសជប៉ុន នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទកំពូលជាលើកដំបូងស្តីពី “សហគមន៍បំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៃទ្វីបអាស៊ី” (AZEC) ។

សន្និសីទនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ជប៉ុន និងអូស្ត្រាលី។

នាយករដ្ឋមន្រ្តីលោក​ Pham Minh Chinh៖ ឆ្ពោះទៅរក​ទ្វីបអាស៊ី​អភិវឌ្ឍ​ន៍​ដោយ​មាន​ការបំភាយ​ឧស្ម័ន​សុទ្ធ​ត្រឹមសូន្យ - ảnh 1នាយករដ្ឋមន្ត្រីបានចូលរួមកិច្ចប្រជុំកំពូល "សហគមន៍អាស៊ីជាមួយនឹងការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ"។ រូបថត៖ VOV

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចេញសារដ៏រឹងមាំមួយ ដែលមានប្រធានបទ “ឆន្ទៈរួមគ្នា ការប្តេជ្ញាចិត្តខ្ពស់ និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ឆ្ពោះទៅរកទ្វីបអាស៊ីអភិវឌ្ឍន៍ដោយមានការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ”។ ដើម្បីរួមចំណែកសម្រេចបានគោលដៅរបស់ AZEC លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យវិស័យនានាជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ត្រូវផ្តោតលើការស្រាវជ្រាវ អភិវឌ្ឍន៍ ធ្វើពិពិធកម្មប្រភពថាមពលស្អាតនិងបច្ចេកវិទ្យាថ្មី ជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យាសំដៅធានាថា ប្រភពថាមពលស្អាតត្រូវបានទទួលប្រើប្រាស់យ៉ាងទូលំទូលាយ ឆ្លើយតបនឹងសមត្ថភាពទូទាត់នៅតំបន់អាស៊ី ធានាការផ្លាស់ប្តូរថាមពលស្អាតស្របតាមលក្ខខណ្ឌរបស់ប្រទេសនីមួយៗ។

នាយករដ្ឋមន្រ្តីលោក​ Pham Minh Chinh៖ ឆ្ពោះទៅរក​ទ្វីបអាស៊ី​អភិវឌ្ឍ​ន៍​ដោយ​មាន​ការបំភាយ​ឧស្ម័ន​សុទ្ធ​ត្រឹមសូន្យ - ảnh 2ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VOV

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ដោយមានការប្តេជ្ញាចិត្តខ្ពស់និងធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ទ្វីបអាស៊ីមានការបំភាយសុទ្ធត្រឹមសូន្យ នឹងក្លាយជាការពិត នាំមកនូវភាពសម្បូររុងរឿងសម្រាប់សហគមន៍បណ្ដាប្រទេសអាស៊ី និងអនាគតប្រកបដោយចីរភាពលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ