នាយករដ្ឋមន្រ្តីលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិស្តីពី “អនាគតទ្វីបអាស៊ី”
(VOVWORLD) - កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងតាមប្រព័ន្ធវីដេអូ Conference ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២០ និង ២១ ខែឧសភា ឆ្នាំ ២០២១។
តាមការអញ្ជើញរបស់ប្រធាន អគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Nikkei លោក Tsuyoshi Hasebe នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី ២៦ ស្តីពី “អនាគតទ្វីបអាស៊ី” ដោយអង្គការ Nikkei (ជប៉ុន) ទទួលរៀបចំ។ កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងតាមប្រព័ន្ធវីដេអូ Conference ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២០ និង ២១ ខែឧសភា ឆ្នាំ ២០២១៕