នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung មានជំនួបធ្វើការជាមួយសមាគមអតីតយុទ្ធជនវៀតណាម

នាព្រឹកថ្ងៃទី ១៣ មិនា នាយករដ្ឋមន្រ្តីវៀតណាម​ Nguyen Tan Dung បានមាន ជំនួបធ្វើការ
ជាមួយ សមាគមអតីតយុទ្ធជនវៀតណាម។ ថ្លៃងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan
Dung មានគោលបំណងថា៖ សមាគមអតីតយុទ្ធជន បន្ត ពង្រីកបណ្ដាលទ្ធផលដែលទទួល
បាន គួបផ្សំជិតស្និទជាមួយរដ្ឋាភិបាល គណៈកម្មធីការបក្សរដ្ឋអំណាចគ្រប់ជាន់ថ្នាក់អនុវត្ត
បណ្ដាភារកិច្ច គោលដៅ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលបានដាក់ចេញក្នុងឆ្នាំ ២០១២
និងក្នុងរយៈពេល ខាងមុខ ប្រកបដោយជោគជ័យ។ មុនបង្អស់ គឺ រក្សានិងបំផុសចលនា ប្រឡងប្រណាំង រួមវិភាគទានធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្តិភាពសង្គម អនុវត្ត
ប្រកបដោយមានប្រសិទ្ធភាព ការងាផ្សព្វផ្សាយអំពីគោលមាគា៏ គោលនយោបាយ របស់បក្សនិងរដ្ឋដល់ប្រជាជនគ្រប់ស្រទាប់ ក៏ដូចជា អនុវត្តល្អយន្តការគួបផ្សំជាមួយ បណ្ដាស្ថាប័ន្ធមានសមត្ថកិច្ច ក្នុងការកសាងអង្គការ គោលនយោបាយ ជាដើម ផងដែរ។នាយករដ្ឋមន្រ្តីក៏បានស្នើសមាគមអតីតយុទ្ធជនចាស់វៀតណាមយកចិត្តទុកដាក់ដល់ ជីវភាពរស់ទាំងខាងសំភារៈនិងស្មារតី គួបផ្សំជាមួយស្ថាប័ន្ធមានសមត្ថកិច្ចអនុវត្តមាន
ប្រសិទ្ធភាពគោលនយោបាយដែលទាក់ទិនដល់អតីតយុទ្ធជន ៕

នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung មានជំនួបធ្វើការជាមួយសមាគមអតីតយុទ្ធជនវៀតណាម - ảnh 1
អតីតយុទ្ធជានវៀតណាម (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ