នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ - ជប៉ុនលើកទី ១១

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរំលឹកនូវគោលជំហរឥតងាករេរបស់វៀតណាម និងអាស៊ាន ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃសមុទ្រខាងកើតចំពោះតំបន់។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ - ជប៉ុនលើកទី ១១ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១១ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងបាងកក នៃប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយមេដឹកនាំនៃបណ្ដាប្រទេសមេគង្គ និងនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល មេគង្គ - ជប៉ុនលើកទី ១១។

នៅទីនេះ មេដឹកនាំទាំងអស់បានឯកភាពគ្នាបង្កើនថែមទៀតនូវការតភ្ជាប់ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចដោយតភ្ជាប់ជាមួយកិច្ចការ ពារបរិស្ថាន កាត់បន្ថយផលវិបាកដោយសារគ្រោះធម្មជាតិ បង្កើនសមត្ថភាពបន្សាំខ្លួននឹងបម្រែបម្រួលអាកាសធាតុ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវ ទន្លេមេគង្គបៃតងនិង និង“ ការផ្តួចផ្តើមគំនិតសហប្រតិបត្តិការមេគង្គ - ជប៉ុន ស្ដីពី ការអភិវឌ្ឍប្រកបដោយចីរភាព SDGs ឆ្ពោះទៅឆ្នាំ ២០៣០” ជាដើម។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរំលឹកនូវគោលជំហរឥតងាករេរបស់វៀតណាម និងអាស៊ាន ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃសមុទ្រខាងកើតចំពោះតំបន់។ លោក Nguyen Xuan Phuc បានអំពាវនាវ ឲ្យប្រទេសនានាប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដែលក្នុងនោះមាន UNCLOS 1982 លើកកម្ពស់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ដើម្បី សន្តិសុខ សុវត្ថិ ភាព និងសេរីភាព នាវាចរណ៍ អាកាសចរណ៍ ខិតខំកប្រឹងប្រែងកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព។

បញ្ចប់កិច្ចប្រជុំនេះមេដឹកនាំទាំងអស់បាន អនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១១ និងគំនិតផ្តួចផ្តើមមេគង្គ - ជប៉ុនស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្ពោះទៅឆ្នាំ ២០៣០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ