នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជួបធ្វើការជាមួយក្រុមផ្តល់ប្រឹក្សាសេដ្ឋកិច្ច
(VOVWORLD) - លោកនាយករដ្ឋមន្ត្ Nguyen Xuan Phuc រីមានគោលបំណងថា ក្រុមផ្តល់ប្រឹក្សាធ្វើជាសេនាធិការ ផ្ដល់គំនិត ដើម្បីជួយសេដ្ឋកិច្ចនៃប្រទេសជាតិទទួលបានកំណើនខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ និងមានសន្ទុះថ្មី ដើម្បីរួចផុតពីអន្ទាក់នៃប្រាក់ចំណូលមធ្យម។
នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ២០ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលនាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួបធ្វើការជាមួយក្រុមផ្តល់ប្រឹក្សាសេដ្ឋកិច្ច។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យក្រុមផ្តល់ប្រឹក្សា ពិភាក្សាអំពីវិធីពង្រីកបញ្ញា ចូលរួមចំណែកដល់រដ្ឋាភិបាលក្នុងការអនុវត្តផែនការដែលបានកំណត់ ដើម្បីទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុងឆ្នាំ២០២០។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា ក្រុមផ្តល់ប្រឹក្សាធ្វើជាសេនាធិការ ផ្ដល់គំនិត ដើម្បីជួយសេដ្ឋកិច្ចនៃប្រទេសជាតិទទួលបានកំណើនខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ និងមានសន្ទុះថ្មី ដើម្បីរួចផុតពីអន្ទាក់នៃប្រាក់ចំណូលមធ្យម។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមផ្តល់ប្រឹក្សាចាំបាច់ត្រូវតាមដានឲ្យបានដិតដល់នូវស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក និងក្រៅប្រទេស ដើម្បីរកឃើញនូវបញ្ហាថ្មីៗ ធ្វើជាសេនាធិការជូននាយករដ្ឋមន្ត្រី ជាពិសេសគឺវិធានការដោះស្រាយ កែសម្រួលគោលនយោបាយ ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ។ លើសពីនេះទៅទៀត ក្រុមផ្តល់ប្រឹក្សាចាំបាច់ត្រូវផ្ដល់មតិឲ្យបានស៊ីជម្រៅថែមទៀត អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ មានចខុវិស័យវែង ជាពិសេសគឺផ្សារភ្ជាប់ជាមួយផែនការ ២០២១-២០២៥ ; ចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងរបៀបរបប ច្បាប់ ជាពិសេសគឺរកឃើញនូវឧបសគ្គ ដើម្បីដោះស្រាយផងដែរ៕