នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុនសែន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួម “វេទិកាខ្សែក្រវ៉ាត់និងផ្លូវ លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» (BRF) នាព្រឹកថ្ងៃទី ២៦ ខែមេសា នៅរដ្ឋធានីប៉េកាំង (នៃប្រទេសចិន) នាយករដ្ឋមន្ត្រី វៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន។ 
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុនសែន  - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន

ក្នុងជំនួបនេះ  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជូនពរសម្តេច តេជោ ហ៊ុនសែន និងប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្ត ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានឯកភាពគ្នាបន្តអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ ឆ្នាំ ២០១៩ តាមរយៈបង្កើនដំណើរទស្សនកិច្ចនិងការ ជួបប្រាស្រ័យជាន់ខ្ពស់ ជាពិសេស គឺរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីឲ្យបាន ទៀងទាត់ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរបញ្ហាសំខាន់ជាច្រើន នៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ