នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាការងារជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI

(VOVWORLD) -  នារសៀលថ្ងៃទី ៦ ខែសីហា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill។ សម្ព័ន្ធក្រុមហ៊ុន TTI ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៥ ដែលមានទីស្នាក់ការនៅហុងកុង (ចិន) ដែលមានជំនាញក្នុងការផលិតឧបករណ៍អគ្គិសនីឧស្សា ហកម្មឥតខ្សែឈានមុខគេនៅលើពិភពលោក។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc  បានទទួលជួបពិភាក្សាការងារជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI  - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា: រដ្ឋា ភិបាលវៀតណាមសន្យា បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិន ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន   TTI ដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមមានសក្តានុពលដ៏ធំធេងសម្រាប់ការវិនិយោគ ជាពិសេសការវិនិយោគទៅលើបច្ចេកវិទ្យាខ្ពស់។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន ពង្រីកកាវិនិយោគបច្ចេកវិទ្យាខ្ពស់នៅទីក្រុង Da Nang ទីក្រុងហូជីមិញនិងទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តីក៏បានអះអាងថា បរិយាកាសវិនិយោគនិងធុរកិច្ចរបស់ប្រទេសវៀតណាមមានភាពទាក់ទាញគួរឱ្យកត់សម្គាល់ ដែលត្រូវបានកែលំអជានិច្ច និងខិតខំប្រឹងប្រែងឈរលំដាប់កំពូលរបស់អាស៊ាន។ ពោលគឺ សម្ព័ន្ធក្រុមហ៊ុនជាច្រើន បានវិនិយោគនិងផលិតនៅវៀតណាមនូវផលិតផលបច្ចេកវិទ្យាខ្ពស់ ហើយនាំចេញទៅកាន់ទីផ្សារពិភព លោក។ រដ្ឋាភិបាលវៀតណាមស្វាគមន៍ចំពោះគម្រោងវិនិយោគបច្ចេកវិទ្យាខ្ពស់ដូចជា TTI ហើយនឹងផ្តល់អាទិភាពជួយឧបត្ថម្ភជានិច្ច។

ចំណែកឯប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill មានបំណង ចង់វិនិយោគបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ជាពិសេសលើបណ្តាផលិតផលដូចជា គ្រឿងយន្តអេឡិចត្រូនិច ដែលផលិតនៅប្រទេសវៀតណាម។ លោករំពឹងថា បន្ទាប់ពី វិនិយោគនៅវៀតណាមមក ប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងទទួលបានកំណើនខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះទេ TTI  នឹងវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាររបស់អាឡឺម៉ង់ដើម្បីបណ្តុះបណ្តាលវិស្វករវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ