នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Binh
(VOVWORLD) -នៅក្នុងកម្មវិធីបំពេញការងារនៅខេត្ត Quang Binh ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី ២៥ សីហា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឃុំជនបទថ្មី Duc Trach ស្រុក Bo Tranh ខេត្ត Quang Binh។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បំពេញការងារនៅខេត្ត Quang Binh |
នៅក្នុងកម្មវិធីបំពេញការងារនៅខេត្ត Quang Binh ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី ២៥ សីហា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឃុំជនបទថ្មី Duc Trach ស្រុក Bo Tranh ខេត្ត Quang Binh។ នៅទីនេះ លោក Nguyen Xuan Phuc បានលើកសរសើរឃុំ ក្នុងការសម្រេចរួចរាល់គោលដៅកសាងជនបទថ្មី។ លោកស្នើឲ្យថ្នាក់ដឹកនាំឃុំជួយឧបត្ថម្ភប្រជាជនផ្លាស់ប្ដូរមុខរបរ។
មុននោះ នាព្រឹកថ្ងៃទី ២៥ សីហា លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកឲ្យដំណើរការស្ពាន Nhat Le ២ នៅទីក្រុង Dong Hoi ខេត្ត Quang Binh ។
ក៏នាថ្ងៃទី ២៥ សីហាដដែល នៅខេត្ត Quang Binh ស្រុកកំណើតរបស់នាយឧត្តមសេនីយ៍ លោក Vo Nguyen Giap លោក Nguyen Xuan Phuc បានចូលរួមកម្មវិធីចេញផ្សាយពិសេសនូវកម្រងតែមប្រៃសណីយ៍ នាយឧត្តមសេនីយ៍ លោក Vo Nguyen Giap ៕