នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc យល់ព្រម​ប្រកាស​ជំងឺ​រាតត្បាត Covid-19 នៅទូទាំងប្រទេស

(VOVWORLD) - នារសៀលថ្ងៃទី ៣០ខែមិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ កិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ស្ដីពីវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc យល់ព្រម​ប្រកាស​ជំងឺ​រាតត្បាត Covid-19 នៅទូទាំងប្រទេស - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc 

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានយល់ព្រមប្រកាសជំងឺរាតត្បាត Covid-19 នៅទូទាំងប្រទេស ហើយស្នើឲ្យប្រជាជននៅផ្ទះឲ្យបានដាច់ខាត។ លោក Nguyen Xuan Phuc បានអះអាងថា៖ “វៀតណាមបានចាត់វិធានការយ៉ាងឆាប់រហ័ស ប្ដូរផ្ដាច់ និងចំពេលវេលា។ អាស្រ័យហេតុនេះ ប្រជាជន និងមិត្តភក្តិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺនៅវៀតណាម។ សហគមន៍ ជនវៀតណាមនៅឯបរទេសមានអារម្មណ៍ថាមានសំណាងណាស់ ក្នុងនាមជាពលរដ្ឋនៃប្រទេសមួយ ដែលអាចនឹងនរចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ យុទ្ធសាស្រ្តឬវិធានការរបស់យើងមានលក្ខណៈសមស្រប នឹងនរចិត្តបង្ក្រាប ទប់ស្កាត់ជំងឺឆ្លង។ ប្រព័ន្ធទាំងមូលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីទប់ទល់នឹងជំងឺឆ្លង។ យើងត្រូវថ្លែងអំណរគុណចំពោះប្រជាជនទាំងមូល និងលើកតម្កើងកម្មាភិបាល និងបុគ្គលិកសុខាភិបាលផងដែរ“។

លោកនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ក្រុមគ្រួសារនីមួយៗ ម្នាក់ៗត្រូវការពារខ្លួនឯង។ រាល់វិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង កាឃោសនា ចលនារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តន៍តាមទិសដៅនេះ។  លោក
នាយករដ្ឋមន្រ្តីក៏បានស្នើឱ្យផ្អាកការដឹកជញ្ជូនសាធារណៈ កាត់បន្ថយយានយន្តឯកជន ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ