នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួម​សន្និសីទ​បូកសរុប​នៃគណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម

(VOVWORLD) - គណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានរួមដំណើរជាមួយរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ច។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួម​សន្និសីទ​បូកសរុប​នៃគណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបនៃគណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម (រូបថត៖ Chinhphu.vn)

អញ្ជើញថ្លែងនៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០១៩ អនុវត្តន៍ភារកិច្ចឆ្នាំ ២០២០ របស់គណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៧ ខែមករានៅទីក្រុងហាណូយនោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ គណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានរួមដំណើរជាមួយរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ច។ រាល់លទ្ធផលលើគ្រប់វិស័យរបស់ប្រទេសជាតិគឺមានការរួមវិភាគទានយ៉ាងសំខាន់របស់គណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម។ ក្នុងនោះ គណកម្មាធិការបានអនុវត្តន៍ល្អនូវតួនាទីជាស្ថាប័នសិក្សាស្រាវជ្រាវ និងធ្វើជាសេនាធិការខាងយុទ្ធសាស្ត្រ ជូនការិយាល័យនយោបាយ ក្នុងការចេញផ្សាយគោលការណ៍ គោលនយោបាយដ៏ធំធេង និងសំខាន់ៗអំពីសេដ្ឋកិច្ចសង្គម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទ ដែលស្ថានភាពតំបន់ និងពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញនោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានចាត់ទុកថាគណកម្មាធិការសេដ្ឋកិច្ច រួមជាមួយក្រសួង ស្ថាប័ន និងរដ្ឋាភិបាល ចាំបាច់ត្រូវសាមគ្គីគ្នា និងរួមសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីនាំប្រទេសជាតិអភិវឌ្ឍថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ