នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញត្រួតពិនិត្យការងារត្រៀមរៀបចំមហាពិធីបុណ្យវិសាខបូជា ២០១៩

(VOVWORLD) -  នៅសល់តែ៣ខែទៀត មុនពេលប្រារព្ធមហាពិធីបុណ្យវិសាខបូជា ២០១៩ នាថ្ងៃទី ១២ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យការងារត្រៀមរៀបចំ នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc នៅឃុំ Ba Sao ស្រុក Kim Bang ខេត្ត Ha Nam។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញត្រួតពិនិត្យការងារត្រៀមរៀបចំមហាពិធីបុណ្យវិសាខបូជា ២០១៩ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញត្រួតពិនិត្យលើការត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជា២០១៩  

មហាពិធីបុណ្យវិសាខបូជា ២០១៩ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែឧសភា ក្រោមប្រធានបទ “វិធីសាស្រ្តអភិក្រមពុទ្ធសាសនាក្នុងការដឹកនាំសកលលោកនិងការទទួលខុសត្រូវក្នុងការចែករំលែក ដើម្បីសង្គមប្រកបដោយចីរភាព”។ តាមការរំពឹងទុក ព្រឹត្តិការណ៍នេះនឹងស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិជាង ១០ម៉ឺននាក់ រួមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀតផង។

ដោយសារៈសំខាន់នៃព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Ha Nam និងម្ចាស់វិនិយោគ ត្រូវធានានូវវឌ្ឍនភាពនៃ សំណង់ ដែលជាកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍វប្បធម៌ពុទ្ធសាសនាមានទ្រង់ទ្រាយធំដូច្នេះ។ នា យករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាវៀតណាមបានទទួលជោគជ័យក្នុងការរៀបចំពិធីបុណ្យនេះពីរលើកហើយក៏ដោយ ប៉ុន្តែភ្នាក់ងារទាំងអស់មិនត្រូវអត្តនោម័តឡើយ ជាពិសេសក្នុងការត្រៀមរៀបចំសន្និសីទនានា ដោយខិតខំដើម្បីមហាពិធីបុណ្យវិសាខ បូជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏អស្ចារ្យក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ អំពីរូបភាព ទឹកដី ប្រជាជន វប្បធម៌និងជីវភាពខាងសាសនានៅក្នុងប្រទេសវៀតណាមតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ