នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នាព្រឹកថ្ងៃទី២៤ ខែមេសា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah។
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah - ảnh 1ទិដ្ឋភាពទូទៅនៃជំនួបនេះ។ (រូបថត៖ VOV)
ព្រះមហាក្សត្រ Haji Hassanal Bolkiah ទ្រង់បានអបអរសាទរសារជាថ្មីម្ដងទៀតដល់ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដោយត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ចូលកាន់តំណែងថ្មី; កោតសរសើរស្នាដៃរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត កូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជារាល់សមិទ្ធផលផ្នែកកិច្ចការ បរទេសដ៏លេចធ្លោរបស់វៀតណាមផងដែរ ក្នុងនោះមានការទទួលដោយជោគជ័យនូវ តួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ជាមួយនឹងគំនិតផ្ដួចផ្ដើមជាច្រើនដែលបានចូលរួម ចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរបស់អាស៊ាន។
រីឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានអបអរសាទរ ប្រ៊ុយណេ ដោយបានគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងល្អ ដែលជួយសម្រួលដល់ការស្ដារ ឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងដំណាក់កាលក្រោយ កូវីដ ១៩ ព្រមទាំងសង្កត់ ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រ៊ុយណេ ហើយគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ២០២១របស់ប្រ៊ុយណេផងដែរ។
ភាគីទាំងពីរបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ក្នុងនោះមានការបង្កើនការផ្លាស់ប្ដូរនិងការជួបប្រាស្រ័យជាន់ខ្ពស់នៅពេលវេលាដ៏សមស្រប; រៀបចំកិច្ចប្រជុំលើកទី២ គណៈកម្មការចម្រុះអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់រដ្ឋមន្រ្តីការបរទេសក្នុងឆ្នាំ២០២១; កសាងកម្មវិធីសកម្មភាពអំពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាល៥ឆ្នាំ ខាងមុខ; បន្តពង្រីកប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យ ថាមពល កសិកម្ម អប់រំរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពលើការខិតខំ ប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៥០០លានដុល្លាអាមេរិកឲ្យបានឆាប់ៗ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការនៅសមុទ្ររវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ