នាយករដ្ឋមន្រ្តីវៀតណាម លោក​ Pham Minh Chinh អញ្ជើញ​មកដល់រដ្ឋ​ São Paulo ​ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងស្រុក) យន្តហោះដឹកនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ São Paulo ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
នាយករដ្ឋមន្រ្តីវៀតណាម លោក​ Pham Minh Chinh អញ្ជើញ​មកដល់រដ្ឋ​ São Paulo ​ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល - ảnh 1ដំណើរទស្សនកិច្ចនេះនឹងបើកចេញនូវទិសដៅថ្មីក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូលើគ្រប់វិស័យវៀតណាម-ប្រេស៊ីល។ រូបថត៖ VOV

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva។

ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន មានតំណាងអាជ្ញាធររដ្ឋ São Paulo ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល កម្មាភិបាលស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅប្រេស៊ីល។

នាយករដ្ឋមន្រ្តីវៀតណាម លោក​ Pham Minh Chinh អញ្ជើញ​មកដល់រដ្ឋ​ São Paulo ​ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល - ảnh 2លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅទស្សនានិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍និងអវកាស Embraer។  រូបថត៖ VOV

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅទស្សនានិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍និងអវកាស Embraer ដែលមានទីស្នាក់ការនៅទីក្រុង Sao José dos Canpos រដ្ឋ São Paulo។ អញ្ជើញថ្លែងនៅពេលទៅទស្សនាសម្ព័ន្ធក្រុមហ៊ុននេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចាត់ទុកថា យន្តហោះពាណិជ្ជកម្មជំនាន់ថ្មីរបស់ក្រុមហ៊ុនអាចជាដំណោះស្រាយដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាមអភិវឌ្ឍន៍ក្រុមយន្តហោះផងនិងធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាពហោះហើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ