នាយករដ្ឋមន្រ្តីវៀតណាមចេញផ្សាយសារារណ៍ស្ដីពីការបង្កើនការអនុវត្ត ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល

នាយករដ្ឋមន្រ្តីវៀតណាមចេញផ្សាយសារារណ៍ស្ដីពីការបង្កើនការអនុវត្ត ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល - ảnh 1
ប្រជាជនចុះបញ្ជីពិនិត្យ ព្យាបាលជំងឺដោយប័ណ្ណធានារ៉ាប់រងសុខាភិបាល

(VOVworld) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទើបនឹងបានចេញ ផ្សាយសារាចរណ៍ស្ដីពីការបង្កើនការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម
និង ធានារ៉ាប់រងសុខាភិបាល។សារាចរណ៍នេះ បានលើកច្បាស់ថា ប័ណ្ណធានារ៉ាប់
រងទាំង ២ប្រភេទនេះ គឺគោលនយោបាយចំនួន២ដ៏សំខាន់នៃប្រព័ន្ធសុខុមាលភាព
សង្គម ដែលត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់ជាច្រើន។គោលនយោបាយធានា
រ៉ាប់រងជាច្រើន បានបំពេញបំណងប្រាថ្នារបស់ប្រជាជនក្នុងការធានាសុខុមាល
ភាពសង្គម។ដើម្បីបន្តលើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងការអនុវត្តគោល
នយោបាយ ច្បាប់ ក៏ដូចជាជំនេះពុះពាររាល់កំហិតអំពីធានារ៉ាប់រងសង្គមនិងធានា
រ៉ាប់រងសុខាភិបាល លោកនាយករដ្ឋមន្រ្តីបានសំណូមពរថា ត្រូវអំពាវនាវកម្លាំង
គ្រប់ប្រភពជួយឧបត្ថម្ភ ប្រជាជនចូលរួមប្រភេទធានារ៉ាប់រងទាំង២នេះ ព្រមទាំង
ដោះស្រាយយ៉ាងម៉ឹងម៉ាត់ ទង្វើរទាំងឡាយដែលរំលោភទៅលើមូលនិធិធានា
រ៉ាប់រងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ