នាយករដ្ឋមន្រ្តីវៀតណាមជួបមុខបណ្ដាតំណាងដែលចូលរួមវេទិកាជាន់ខ្ពស់៤.០

(VOVWORLD) - នៅខាងក្រៅវេទិកាជាន់ខ្ពស់ “ទស្សនៈវិស័យនិងយុទ្ធសាស្ត្រអភិវឌ្ឍដោយលោតផ្លោះក្នុងកាលៈទេសៈបដិវត្តន៍ឧស្សាហកម្មលើកទី៤” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ទី១៣ កក្កដា នៅទីក្រុងហាណូយនោះ នារសៀលថ្ងៃទី១២ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយបណ្ដាតំណាងចូលរួមព្រឹត្តិការណ៍នេះ។
នាយករដ្ឋមន្រ្តីវៀតណាមជួបមុខបណ្ដាតំណាងដែលចូលរួមវេទិកាជាន់ខ្ពស់៤.០ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាពិព័រណ៍អន្តរជាតិអំពីការអភិវឌ្ឍឧស្សាហកម្មឆ្លាត (រូបថត៖ cafef.vn) 

  អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បដិវត្តន៍ឧស្សាហកម្ម ៤.០កំពុងប្រព្រឹត្តទៅលើទូទាំងពិភពលោក ក្នុងនោះមានវៀតណាមទៀតផង។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា បណ្ដាតំណាងចូលរួមវេទិកាលើកនេះនឹងរិះរកទិសដៅប្រកបដោយប្រសិទ្ធភាពសំរាប់វៀតណាមក្នុងកាលៈទេសៈថ្មី។

        “ប្រការសំខាន់នោះគឺធ្វើយ៉ាងម៉េចដើម្បីវៀតណាមដណ្ដើមបានជោគជ័យក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ខណៈដែលជួបការលំបាកសាកល្បងជាច្រើន។ ដោយហេតុនេះ ខ្ញុំស្នើឲ្យបណ្ដាតំណាងនៅទីនេះ លើកឡើងនូវខ្លឹមសារស្នូលនៃបដិវត្តន៍៤.០ ភាពងាយស្រួលនិងការលំបាកសាកល្បងចំពោះវៀតណាម ក៏ដូចជាគោលជំហ គោលនយោបាយ និងដំណោះស្រាយដើម្បីវៀតណាមអាចចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍៤.០ផងដែរ”។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងក្ដីសប្បាយនាពេលឃើញមានសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនរបស់វៀតណាមចូលរួមវេទិកា ព្រោះថា នេះជាអង្គភាពនានាដែលអាចទទួលយកនិងអនុវត្តន៍ដោយផ្ទាល់នូវសមិទ្ធផលនានានៃបដិវត្តន៍៤.០ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ