នាយករដ្ឋមន្រ្តីវៀតណាម៖ដោះស្រាយការលំបាកសំរាប់ គម្រោងការណ៍សាងសង់មណ្ឌលបច្ចេកវិទ្យាខ្ពស់Hoa Lac។
(VOVWORLD) /  
|
លោកNguyen Tan Dung នាយករដ្ឋ មន្រ្តីវៀតណាមលោកNguyen Tan Dung (រូបថតVNA) |
Vovworld-ថ្លែងមតិក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃបណ្តាក្រសួងនិងស្ថាប័ន
និងថ្នាក់ដឹកនាំទីក្រុងហាណូយនាព្រឹកថ្ងៃទី១៣សីហានាយករដ្ឋមន្រ្តីវៀតណាម
លោកNguyen Tan Dung អោយដឹងថា៖ការផ្តួចផ្តើមគំនិតវិនិយោគសាងសង់មណ្ឌល
បច្ចេកវិទ្យាខ្ពស់ដើម្បីបំរើការអនុវត្តពង្រីកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាដើមជាការ
ផ្តួចផ្តើមគំនិតមុនក៍ដូចជាក្រោយនិងត្រឹមត្រូវ។ស្មារតីរួមគឺប្តេជ្ញាអនុវត្តការផ្តួចផ្តើម
គំនិតនេះដោះស្រាយរាល់ការលំបាកនិងការជំពាក់ជំពិនសំរាប់គម្រោងការណ៍សាង
សង់មណ្ឌលបច្ចេកវិទ្យាខ្ពស់Hoa Lacនិងគម្រោងការណ៍សាងសង់មហាវិទ្យាល័យ
ជាតិហាណូយ។
គម្រោងការណ៍សាងសង់មណ្ឌលបច្ចេកវិទ្យាខ្ពស់Hoa Lacត្រូវបាននាយករដ្ឋមន្រ្តី
វៀតណាមសម្រេចបង្កើតនាឆ្នាំ១៩៩៨។នាបច្ចុប្បន្ននេះមណ្ឌលបច្ចេកវិទ្យានេះទាក់
ទាញបានគម្រោងការណ៍ប្រមាណ៧០គំរោងដោយមានទុនវិនិយោគសរុបជាង៥៦
លានលានដុងវៀតណាម។ដោយសាររងផលប៉ះពាល់នៃស្ថានភាពសេដ្ឋកិច្ចនៅ
ក្នុងប្រទេសនិងនៅលើសកលលោកគម្រោងការណ៍មួយចំនួនពុំទាន់បានអនុវត្ត
នៅឡើយ៕
-VOVWORLD