នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបបណ្ដាអ្នកកាសែតចូលរួមសន្និសីទប្រចាំឆ្នាំនៃបណ្ដាញសារព័ត៏មានទ្វីបអាស៊ី

(VOVworld) - នាព្រឹកថ្ងៃទី១៨ កញ្ញា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយបណ្ដាអ្នកកាសែត ដែលចូលរួមសន្និសីទប្រចាំឆ្នាំនៃបណ្ដាញសារព័ត៏មានទ្វីបអាស៊ី។លោក Nguyen
Tan Dung មាន​គោលបំណងថា បណ្ដាសមាជិកនៃបណ្ដាញនេះ នឹងបន្តសហប្រតិ
បតិ្តការផ្លាស់ប្ដូរព័ត៏មាន ចែករំលែកបទពិសោធន៍ដើម្បីអ្នកកាសែតទាំងអស់ អាច
អនុវត្តភារកិច្ចដ៏ថ្លៃថ្លារបស់ខ្លួនបានល្អថែមទៀត ក្នុងនោះរួមមានការ ផ្ដល់ព័ត៏មាន
អំពីព្រឹត្តិការណ៍នានាដោយទាន់ពេលវេលា បរានុម័ត និងត្រឹមត្រូវ។

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបបណ្ដាអ្នកកាសែតចូលរួមសន្និសីទប្រចាំឆ្នាំនៃបណ្ដាញសារព័ត៏មានទ្វីបអាស៊ី - ảnh 1
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ទទួលជួនសន្ទនាជាមួយបណ្ដាអ្នកកាសែតចូលរួមសន្និសីទ
នៃបណ្ដាញសារព័ត៏មានទ្វីបអាស៊ី (រួបថត៖VGP News)


លោក Nguyen Tan Dung បានឲ្យដឹងថា វៀតណាមកំពុងធ្វើសកម្មភាពយ៉ាងសកម្ម រួមជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ដើម្បីសម្រេចកិច្ចការកសាងសហគមន៍
អាស៊ាននាចុងឆ្នាំ២០១៥។
ចែករំលែកទស្សនៈរបស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើត លោកNguyen Tan
Dung បានចាត់ទុកថា សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវា
ចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតមិនត្រឹមតែជាការយកចិត្តទុកដាក់
រួមរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងរបស់តំបន់ទាំងមូលនិងពិភពលោកផង
ដែរ។តាមលោកថា គោលជំហររបស់អាស៊ានត្រូវបានបង្ហាញយ៉ាងច្បាស់លាស់
ក្នុងសេចក្ដីថ្លែងការណ៍៦ចំណុចស្ដីពីសមុទ្រខាងកើក ដែលក្នុងនោះ សំណូមពរ
បណ្ដាភាគីគោរពច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២
អនុវត្តយ៉ាងពេញលេញ ម៉ឹងម៉ាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់
ភាគីនានានៅសមុទ្រខាងកើត (DOC) និងចរចារអំពីក្រមប្រតិបតិ្តតំបន់នៅសមុទ្រ
ខាងកើត (COC) ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបបណ្ដាអ្នកកាសែតចូលរួមសន្និសីទប្រចាំឆ្នាំនៃបណ្ដាញសារព័ត៏មានទ្វីបអាស៊ី - ảnh 2


ផ្លាស់ប្ដូរមតិអំពីសិទ្ធិសេរីភាពសារព័ត៏មាន លោក Nguyen Tan Dung អះអាងថា សិទ្ធិសេរីភាពសារព័ត៏មាន ជាសិទ្ធិសារវ័ន្តរបស់ប្រជាពលរដ្ឋ និងសេរីភាពសារ
ព័ត៏មាន ជានិន្នាការរួមលើពិភពលោក។ប៉ុន្តែសេរីភាពសារព័ត៏មាន ត្រូវតាម
ច្បាប់កំណត់ដើម្បីធានាឲ្យសេរីភាពរបស់បុគ្គល អង្គការនេះ​ មិនរំលោភទៅលើ
សេរីភាពនិងផលប្រយោជន៍របស់អង្គការនិងបុគ្គលផ្សេងៗទៀត។លោក
Nguyen Tan Dung បានអះអាងថា រដ្ឋធម្មនុញ្ញថ្មីរបស់វៀតណាមក៏ធានាសិទ្ធិសេរី
ភាពសារព័ត៏មានដោយឈរលើស្មារតីនោះផងដែរ។
ក៏នារសៀលថ្ងៃដ៏ដែល លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ
លោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB)​ ដែលកំពុង
បំពេញដំណើរទស្សនកិច្ចការងារនៅវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ