(VOVworld) - នាថ្ងៃទី៦ សីហា នៅរដ្ឋធានីហាណូយ នៅជំនួបសន្ទនាជាមួយលោក
Kyaw Kyaw Maung ទេសាភិបាលធនាគារមជ្ឈឹមម៉ីយ៉ាន់ម៉ាដែលកំពុងបំពេញ
ទស្សនកិច្ចការងារនៅវៀតណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួល
ដើម្បីអង្គភាពអាជីវកម្មជំរុញយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធិភាពនូវសកម្ម
ភាពវិនិយោគ ធ្វើអាជីវកម្មនៅម៉ីយ៉ាន់ម៉ា។លោក Nguyen Tan Dung បានថ្លែងថា
ទោះបីវៀតណាមនាបច្ចុប្បន្នត្រឹមតែជាប្រទេសឈរលំដាប់ថ្នាក់ទី៨ អំពីការវិនិ
យោគដោយផ្ទាល់នៅម៉ីយ៉ាន់ម៉ាក្ដី ប៉ុន្តែតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីមានល្បឿន
កំណើនខ្ពស់ ហើយសក្ដានុភាពសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជ កម្មវិនិយោគ
រវាងប្រទេសទាំងពីរគឺធំធេងណាស់។លោក Nguyen Tan Dung បានស្នើរឲ្យម៉ីយ៉ាន់
ម៉ាផ្ដល់លិខិតអនុញ្ញត្តិយ៉ាងឆាប់រហ័សជូនធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀត
ណាមបើកសាខាដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមជំរុញខ្លាំងការ
វិនិយោគចូលម៉ីយ៉ាន់ម៉ា៕