នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីផ្សព្វផ្សាយឃោសនាបុរី វ៉ាទីកង់

(VOVworld) - នារសៀលថ្ងៃទី២០ មករា នៅទីស្ដីការរដ្ឋាភិបាលនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយកាឌីណាល់
Fernando Filono រដ្ឋមន្រ្តីក្រសួងផ្សព្វផ្សាយសាសនារបស់បុរី វ៉ាទីកង់ ដែលកំពុង
បំពេញទស្សនកិច្ចការងារនៅវៀតណាម។លោក Nguyen Tan Dung ជឿជាក់ថា​ ក្នុងដំណើរទស្សនកិច្ចលើកនេះ កាឌីណាល់ Fernando Filono នឹងប្រមូលផ្ដុំបាន
ព័ត៏មានជាច្រើនអំពីទឹកដី មនុស្សវៀតណាម គោលនយោបាយស្ដីពីសេរីភាព
ខាងសាសនានិងជីវភាពរស់នៅខាងជំនឿសាសនារបស់គ្រឹះសាសនិកនៅ
វៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីផ្សព្វផ្សាយឃោសនាបុរី វ៉ាទីកង់ - ảnh 1
នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)និងកាឌីណាល់ Fernando Filono រដ្ឋមន្រ្តីក្រសួងផ្សព្វផ្សាយឃោសនារបស់បុរីវ៉ាទីកង់ (រូបថត៖VGP)


លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានអះអាងនូវការួមវិភាគទានរបស់
ជនរួមជាតិគ្រឹះសាសនិកក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុងរយៈពេលកន្លង
ទៅ ព្រមទាំងទទួលស្គាល់និងវាយតំលៃខ្ពស់ចំពោះរាល់សកម្មភាពយ៉ាងសកម្ម
របស់សាសនាកាតូលិកដើម្បីផលប្រយោជន៍រួមនិងការអភិវឌ្ឍន៍របស់ប្រទេស
ជាតិ។លោក Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលវៀតណាមមុនក៏ដូចជា
ក្រោយអនុវត្តដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនិងច្បាប់នៃប្រទេស១មានឯករាជ្យ គោរព
និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។ជំនឿសាសនាទាំង
អស់នៅវៀតណាមសុទ្ធតែត្រូវបានបង្កលក្ខណៈងាយស្រួលដើម្បីធ្វើសកម្មភាព។
លោក Nguyen Tan Dung បានស្នើរឲ្យកាឌីណាល Fernando Filoni និងបេសកជន
ពិសេស Leopoldo Girelli មានការណែនាំយ៉ាងសកម្មដើម្បីសហគមន៍សាសនា
កាតូលិកវៀតណាមមានសកម្មភាពជាក់ស្ដែង និងអនុវត្តពាក្យទូន្មានរបស់
សម្ដេចប៉ាបក្នុងជីវភាពរស់នៅជាក់ស្ដែង។
ស្ដីពីទំនាក់ទំនងវៀតណាម-វ៉ាទីកង់ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានស្នើរឲ្យភាគីទាំង២បន្តជួបសន្ទនាដោយឈរលើស្មារតីស្មោះត្រង់ យល់ដឹង
ទំនុកទុកចិត្ត គោរពគ្នាទៅវិញទៅមក និងគោរពលក្ខណៈខុសគ្នាផងដែរ។
រីឯខ្លួនវិញ កាឌីណាល់ Fernando Filoni បានអះអាងថាការដែលសម្ដេចប៉ាប
បំពាក់ងារកាឌីណាល់សំរាប់អាស៊ឺវ៉េក ប៉ាវាស់ទីក្រុងហាណូយ Nguyen Van
Nhon  បង្ហាញពីការគោរពនិងវាយតំលៃខ្ពស់របស់បុរីវ៉ាទីកាន់ចំពោះទឹកដីនិង
មនុស្សវៀតណាម ព្រមទាំងចាត់ទុកថា រាល់ជំនួបសន្ទនារបស់ថ្នាក់ដឹកនាំ
វៀតណាមជាមួយសម្ដេចប៉ាបនាពេលកន្លងទៅ បានសឲ្យឃើញទំនាក់ទំនង
កាន់តែល្អប្រសើរវាងភាគីទាំង២។
ក្នុងឱកាសនេះដែរ កាឌីណាល Fernaldo Filoni បានបញ្ជូនប្រសិទ្ធពរ បំណង
ប្រាថ្នាសុំសុខសន្តិភាពនិងភាពសម្បុររុងរឿងជូនដល់ប្រទេសនិងមនុស្ស
វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ