នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងអនុរដ្ឋមន្រ្តីក្រសួងយុទ្ធសាស្ត្រ
និងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Joo Hyung Hwan (រូបថត៖VGP)

(VOVworld) - នាថ្ងៃទី១៩ មិថុនា នៅជំនួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងយុទ្ធ
សាស្ត្រនិងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Joo Hyung Hwan ដែលកំពុងអញ្ជើញមក
បំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
វៀតណាម-កូរ៉េខាងត្បូង ព្រមទាំងស្នើរឲ្យភាគីកូរ៉េខាងត្បូងអនុម័តយ៉ាងឆាប់ៗដើម្បី
អនុវត្តកិច្ចព្រមព្រៀងនេះក្នុងស្ថានភាពជាក់ស្ដែង។លោក Joo Hyung Hwan បានអះ
អាងថា ក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុកូរ៉េ ខាងត្បូងនឹងបន្តសហការយ៉ាងស្អិត
រមួតជាមួយសមត្ថកិច្ចរបស់វៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងនានាស្ដីពីកិច្ច
សហប្រតិបតិ្តការហិរញ្ញវត្ថុដែលថ្នាក់ដឹកនាំនៃប្រទេសទាំង២បានឯកភាព ក្នុងនោះ
មានគំរោងការណ៍អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធចរាចរណ៍របស់វៀតណាមតាមរយៈ
កញ្ចប់ឥណទានអាទិភាពចំនួន១២ ពាន់លានដុល្លាអាមេរិកដែលកូរ៉េខាងត្បូងបាន
សន្យាលៃទុកសំរាប់វៀតណាម។ស្ដីពីកិច្ចព្រមព្រៀង FTA វៀតណាម-កូរ៉េខាងត្បូង
លោក Joo Hyung Hwan បានឲ្យដឹងថា រដ្ឋាភិបាលប្រ ទេសនេះកំពុងត្រៀមរៀបចំ
បែបបទចំបាច់នានាដើម្បីដាក់ជូនរដ្ឋសភាអនុម័តយ៉ាងឆាប់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ