នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ាណាម៉ានិងបង់ក្លាដែស

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ាណាម៉ានិងបង់ក្លាដែស - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung (ខាងស្ដាំ)
និងឯកអគ្គរដ្ឋទូតប៉ាណាម៉ាលោក Servio Sammodio (រូបថត៖VGP)

(VOVworld) - នៅទីស្ដីការរដ្ឋាភិបាលនារសៀលថ្ងៃទី២១ មករា នាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋប៉ាណាម៉ាលោក Servio Sammodio ក្នុងឱកាសឯកអគ្គរដ្ឋទូតមក បំពេញបេសកកម្មថ្មីនៅវៀតណាម។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា​ ដោយឈរលើមូលដ្ឋានសហប្រតិបតិ្តការនយោបាយ ការទូតដ៏ ល្អប្រសើររវាងប្រទេសទាំង២ វៀតណាមនិងប៉ាណាម៉ាត្រូវជំរុញថែមទៀតវិស័យ សហប្រតិបតិ្តការដែលនៅមានសក្ដានុភាពដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
វិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យា។លោក Nguyen Tan Dung បាន ស្នើរឲ្យភាគី
ទាំង២ឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកទឹកចិត្តនិង គាំពារ
វិនិយោគ កិច្ចព្រមព្រៀងស្ដីពីការប្រឆាំងការហូតពន្ធ២លើក ព្រមទាំង បង្កើនការ
គាំទ្រគោលជំហរត្រឹមត្រូវរបស់គ្នាទៅវិញទៅមកលើវេទិការអន្តរជាតិ​ ក៏ដូចជា
ផ្លាស់ ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់សំដៅបង្កើនការយល់ដឹងនិងទំនុកទុកចិត្ត
រវាង ប្រទេសទាំង២ ប្រជាជាតិទាំង២ផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ាណាម៉ានិងបង់ក្លាដែស - ảnh 2
នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung (ខាងស្ដាំ)និង
ឯកអគ្គរដ្ឋទូតបង់ក្លាដែសលោក Shahab (រូបថត៖VGP)

ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែសលោក Shahab នាយករដ្ឋមន្រ្តី
លោក Nguyen Tan Dung បានអះអាងថា វៀតណាមនឹង ខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្ត រួមជាមួយបង់ក្លាដែស បន្តនាំទំនាក់ទំនង សហប្រតិបតិ្តការទ្វេភាគី កាន់តែស៊ីជំរៅលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍និងជួបប្រាស្រ័យប្រជាជន។លោក Nguyen Tan Dung ក៏បានឲ្យដឹងថា
រដ្ឋាភិបាលវៀតណាមស្វាគមន៍យ៉ាងក្លៀវក្លាប្រធានា ធិបតីបង់ក្លាដែសអញ្ជើញ
មកបំពេញទស្សនកិច្ចនៅវៀតណាមយ៉ាងឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ