នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក

(VOVworld) - ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀត
ណាមលោក Theodore Osius នារសៀលថ្ងៃទី៧ មករា នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់
ដល់ការនាំទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់តែស៊ីជំរៅជាក់ស្ដែង និងមានប្រសិទ្ធ
ភាព រួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការក្នុងតំបន់និងលើពិភព
លោក។លោក Nguyen Tan Dung បានស្នើរឲ្យភាគីទាំង២ខំប្រឹងប្រែងលាតត្រដាង
អនុវត្តវិស័យសហប្រតិបតិ្តការចំនួន៩ក្នុងក្របខ័ណ្ឌដៃគូលើគ្រប់វិស័យប្រកប
ដោយជាក់ស្ដែងនិងមានប្រសិទ្ធភាព។ក្នុងនោះភាគីទាំង២បង្កើនការផ្លាស់ប្ដូរ
គណៈប្រតិភូជាន់ខ្ពស់ ជាពិសេសគឺក្នុងឆ្នាំ២០១៥ជាពេលវេលាដែលភាគីទាំង២
សហការរៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនង។
ទន្ទឹមនឹងនោះ ភាគីទាំង២ត្រូវជំរុញវិស័យដ៏ពោរពេញទៅដោយសក្ដានុភាពដូច
ជាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគថែមទៀត។

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក Theodore Osius (រូបថត៖VGP)


ដោយឈរលើស្មារតីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានឲ្យដឹងថា វៀតណាមនឹងខំប្រឹប្រែងអស់ពីកម្លាំងកាយចិត្ត ព្រមទាំងស្នើរឲ្យអាមេរិករវៀស
រវៃក្នុងការចរចារកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វ្រិក TPP ដើម្បីបញ្ចប់និងចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។
សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងអាមេរិក
និងវៀតណាម ឯកអគ្គរដ្ឋទូត Theodore Osius បានអះអាងថា ក្នុងអាណត្តិ
បេសកកម្មរបស់ខ្លួន លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីទំនាក់ទំនងនោះ
កាន់តែស៊ីជំរៅនិងទូលំទូលាយថែមទៀត។ឯកអគ្គរដ្ឋទូតក៏បានបញ្ជូនសារ
របស់ប្រធានាធិបតីលោក Obama ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ល្អ
ប្រសើរនៃជំនួបចរចារជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក្រៅក្រប
ខ័ណ្ឌសន្និសីទកំពូលអាស៊ីបូព៌ានៅម៉ីយ៉ាន់ម៉ានាឆ្នាំទៅមិញ ហើយសន្យាជាថ្មី
ម្ដងទៀតថាលើការគាំទ្ររបស់អាមេរិកចំពោះភាពរឹងមាំ សម្បូររុងរឿង និង
ឯករាជ្យរបស់វៀតណាម។
ស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ឯកអគ្គរដ្ឋទូត
Theodore Osius បានឲ្យដឹងថាបំណងប្រាថ្នារបស់អាមេរិកគឺក្លាយទៅជាវិនិ
យោគិននិងដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ឯកអគ្គរដ្ឋទូតក៏បាន
អះអាង ឃើញការរីកចំរើនធំធេងរបស់វៀតណាមក្នុងបញ្ហាធានាសិទ្ធិពលរដ្ឋ
សិទ្ធិមនុស្សនិងសម្ដែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះដំណើរការកសាងនិតិរដ្ឋ
នៅវៀតណាម។ឯកអគ្គរដ្ឋទូតបានឲ្យដឹងថែមទៀតថា អាមេរិកគាំទ្រគោល
ជំហរ ទស្សនៈរបស់វៀតណាមក្នុងបញ្ហាសន្តិសុខនានានៅតំបន់ ព្រមទាំង
ជូនដំណឹងថាប្រធានាធិបតីលោក Obama កំពុងខំប្រឹងប្រែងពន្លឿនការលុប
ចោលបទហាម ឃាត់លក់សព្វាវុធសំរាប់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ