នាយករដ្ឋមន្រ្តីវៀតណាមទៅបំពេញទស្សនកិច្ចនៅរដ្ឋ Baden Wuerttemberg អាល្លឺម៉ង់

(VOVworld) - នារសៀលថ្ងៃទី១៤ តុលា តាមម៉ោងវៀតណាម គណៈប្រតិភូជាន់ខ្ពស់
វៀតណាម ដឹកនាំដោយនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានទៅកាន់ទីក្រុង
Stuttgart រដ្ឋ Baden Wuerttemberg ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ
អាល្លឺម៉ង់ក្នុងរយៈពេល២ថ្ងៃ តាមសេចក្ដីអញ្ជើញរបស់អធិការបតីប្រទេសនេះលោក
ស្រី Angela Merkel។នៅជំនួបចរចារបន្ទាប់ពីពិធីទទួល ទេសាភិបាលរដ្ឋ Baden Wuert-
temberg លោក Winfried Kretschmann បានវាយតំលៃខ្ពស់ចំពោះការបោះជំហានអភិ
វឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វៀតណាមក្នុងវិស័យសេដ្ឋកិច្ច ក៏ដូចជាក្នុងទំនាក់ទំនងកិច្ច
សហប្រតិបតិ្តការរវាងរដ្ឋ Baden Wuerttemberg និយាយដោយឡែកនិងអាល្លឺម៉ង់ជា
មួយវៀតណាមនិយាយរួម។រីឯខ្លួនវិញ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

នាយករដ្ឋមន្រ្តីវៀតណាមទៅបំពេញទស្សនកិច្ចនៅរដ្ឋ Baden Wuerttemberg អាល្លឺម៉ង់ - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung​ និងទេសាភិបាលរដ្ឋ Baden Wuerttemberg
លោក Winfried Kretschmann (រូបថត៖VGP)


“យើងខ្ញុំពេញចិត្ត ដោយឃើញថា មានអង្គភាពអាជីវកម្មធំៗជា ច្រើននៃរដ្ឋ Baden
Wuerttemberg មកវិនិយោគនៅវៀតណាម។យើងខ្ញុំនឹងបង្កលក្ខណៈងាយស្រួល
ដើម្បីបណ្ដាអង្គភាពអាជីវកម្មនោះធ្វើសកម្មភាពដ៏យូរអង្វែង និងប្រកបដោយប្រ
សិទ្ធភាពនៅវៀតណាមជាពិសេសគឺក្នុងវិស័យដូចជាផលិតសម្ភារៈ ថាមពលស្អាត
និងបណ្តុះបណ្ដាលវិជ្ជាជីវៈផងដែរ”។
លោក Nguyen Tan Dung បានស្នើរឲ្យរដ្ឋអំណាច Baden Wuerttemberg បន្តជួយឧបត្ថម្ភ
ដំណើរការគម្រោងការណ៍កសាងសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ នៅទីក្រុង
ហូជីមិញភាគខាងត្បូងវៀតណាម ព្រមទាំងពន្លឿនការចុះហត្ថលេខាលើឯកសារ
សហប្រតិបតិ្តការរវាងវៀតណាមនិងរដ្ឋ Baden Wuerttemberg ក្នុងវិស័យវិទ្យាសាស្ត្រ
បច្ចេកវិទ្យាទៀតផង។ក៏នៅទីក្រុង Stuttgart នេះដែរលោក Nguyen Tan Dung និងទេសា
ភិបាលរដ្ឋលោក Winfried Kretschmann បានចូលរួមវេទិការចរចារសេដ្ឋកិច្ចវៀត
ណាម-BadenWuerttemberg។

នាយករដ្ឋមន្រ្តីវៀតណាមទៅបំពេញទស្សនកិច្ចនៅរដ្ឋ Baden Wuerttemberg អាល្លឺម៉ង់ - ảnh 2
លោក Nguyen Tan Dung ថ្លែងមតិនៅវេទិការចរចារសេដ្ឋកិច្ចវៀតណាម-Baden Wuerttemberg (រូបថត៖TTXVN)


នាព្រលឹមព្រឹកថ្ងៃទី១៥ តុលា តាមម៉ោងវៀតណាម លោក Nguyen Tan Dung និង
គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Stuttgart ទៅកាន់រដ្ឋធានី
ប័រលីណ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ