នាយករដ្ឋមន្រ្តីវៀតណាមនិងនាយករដ្ឋមន្រ្តីរុស្ស៊ីអញ្ជើញចូលរួមពិធីបើកឆ្នាំវៀតណាម-រុស្ស៊ីនិងឆ្នាំរុស្ស៊ី-វៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី២២ ខែឧសភា នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បាន អញ្ជើញចូលរួមពិធីបើកឆ្នាំវៀតណាម-រុស្ស៊ីនិងឆ្នាំរុស្ស៊ី-វៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមនិងនាយករដ្ឋមន្រ្តីរុស្ស៊ីអញ្ជើញចូលរួមពិធីបើកឆ្នាំវៀតណាម-រុស្ស៊ីនិងឆ្នាំរុស្ស៊ី-វៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីទាំងពីររូបអញ្ជើញចូលរួមពិធីបើកឆ្នាំវៀតណាម-រុស្ស៊ីនិងឆ្នាំរុស្ស៊ី-វៀតណាម (រូបថត៖ VOV)

  អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអោយដឹងថា ក្នុងឱកាសឆ្ពោះទៅការរំលឹកខួបលើកទី៧០ទិវាបង្កើត ទំនាក់ទំនងវៀតណាម-រុស្ស៊ី (១៩៥០-២០២០) និងខួបលើកទី២៥ទិវាចុះហត្ថ លេខាលើសន្ធិសញ្ញាស្ដីពីគោលការណ៍ជាសារវ័ន្តនៃទំនាក់ទំនងមិត្តភាពវៀត ណាម-រុស្ស៊ី នោះ ប្រទេសទាំងពីរបានឯកភាពគ្នារៀបចំឆ្នាំវៀតណាមនៅរុស្ស៊ីនិង ឆ្នាំរុស្ស៊ីនៅវៀតណាមក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ ក្នុងគោលបំណងចង់បង្កើន ទំនាក់ទំនងមិត្តភាពជាបងប្អូនប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុង ជ្រោយដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “ជនវៀតណាមជាច្រើននាក់ នៅតែចងចាំនូវអនុស្សាវរីយ៍ដ៏ល្អប្រសើរអំពី ទឹកដីនិងមនុស្សរុស្ស៊ី។ ខ្ញុំជឿជាក់ថា ក្រោយពីព្រឹត្តិការណ៍ឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាមលើកនេះ នឹងមានប្រជាជនជាច្រើនថែមទៀតនៃ ប្រទេសយើងទាំងពីរដែលជ្រើសរើសវៀតណាមនិងរុស្ស៊ី ជាអាស័យដ្ឋានធ្វើការ ទេសចរណ៍ និងសិក្សារៀនសូត្រ ក៏ដូចជាសហគ្រាសជាច្រើននៃប្រទេសទាំងពីរ នឹងសហប្រតិបតិ្តការគ្នាផងដែរ។ ប្រការនេះនឹងរួមចំណែកជំរុញអោយទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីបន្តរីក ចម្រើនកាន់តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពថែមទៀត ដែលសក្តិសមនឹង មនោសញ្ចេតនាយ៉ាងស្មោះត្រង់រវាងប្រជាជាតិយើងទាំងពីរ”។

        ជាការឆ្លើយតប នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev បានចាត់ទុកថា៖

        “ចំពោះយើងខ្ញុំ ការដែលបណ្ដាមិត្តវៀតណាមចូលចិត្តហើយស្រឡាញ់ វប្បធម៌និងសិល្បៈរុស្ស៊ីគឺមានអត្ថន័យសំខាន់ណាស់។ ហើយប្រជាជនរុស្ស៊ីក៏មាន បំណងចង់រកឃើញយ៉ាងទូលំទូលាយថែមទៀតអំពីប្រវត្តិសាស្ត្រដ៏សម្បូរបែប ក៏ដូចវិចិត្រសិល្បៈនិងតូរ្យតន្ត្រីប្រពៃណីរបស់វៀតណាម ផងដែរ។ ជាពិសេសគឺ តាមរយៈដំណើរទេសចរណ៍នៅវៀតណាម។ ក្នុងឆ្នាំទៅមិញ មានពលរដ្ឋរុស្ស៊ី ចំនួន៦សែននាក់បានទៅកាន់វៀតណាម ហើយយើងខ្ញុំត្រូវបានបណ្ដាមិត្តទទួល ស្វាគមន៍យ៉ាងកក់ក្ដៅជានិច្ច។ នាបច្ចុប្បន្ន យុវជនវៀតណាមនៅតែជក់ចិត្តនឹង ការរៀនភាសារុស្ស៊ីក៏ដូចជាទៅសិក្សារៀនសូត្រនៅរុស្ស៊ី ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ