នាយករដ្ឋមន្រ្តីវៀតណាមនិងលោកជំទាវមកដល់ទីក្រុងអង់ការ៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសទួរគី
(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ទួរគីរបស់នាយករដ្ឋមន្ត្រី វៀតណាម ហើយក៏ជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំង ពីរចាប់តាំងពីឆ្នាំ ២០១៨ មក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូ វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Esenboga។ (រូបថត៖ TTXVN) |
កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា (ព្រឹកព្រលឹម តាមម៉ោងវៀតណាម) នាយករដ្ឋ មន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូ វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Esenboga នៅរដ្ឋធានីអង់ការ៉ា នៃប្រទេសទួរគី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគីចាប់ពីថ្ងៃទី ២៩ ដល់ទី ៣០ ខែវិច្ឆិកា តាមការអញ្ជើញរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋទួរគី។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ទួរគីរបស់នាយករដ្ឋមន្ត្រី វៀតណាម ហើយក៏ជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំង ពីរចាប់តាំងពីឆ្នាំ ២០១៨ មក។ តាមការរំពឹងទុកក្នុងកម្មវិធីដំណើរទស្សនកិច្ចជាផ្លូវការ នៅទួរគី លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នឹងមានកិច្ចពិភាក្សាការងារ និង ជំនួបសន្ទនាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan អនុប្រធានា ធិបតីទួរគីលោក Cevdet Yilmaz ប្រធានរដ្ឋសភាទួរគី លោក Numan Kurtulmus; ទទួលជួបរដ្ឋមន្ត្រី ថ្នាក់ដឹកនាំមួយចំនួននៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗនៃ ទួរគី; ចូលរួមវេទិកាធុរកិច្ចវៀតណាម - ទួរគី ហើយទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច វប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួនរបស់ទួរគីផងដែរ។
ក្រោយរយៈពេល ៤៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៧ មិថុនា ១៩៧៨ - ថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៣) ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងវៀតណាម និងទួរគីបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជាដើម។ ប្រទេសទាំងពីរចែក រំលែកលក្ខណៈស្រដៀងគ្នាជាច្រើនខាងប្រវត្តិសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍប្រទេស ជាតិ។ ទួរគីចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខក្នុងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) ខណៈដែលទួរគីជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅ មជ្ឈិមបូព៌ា។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានជិត ២ ពាន់លាន ដុល្លារអាមេរិក។ គិតត្រឹមខែតុលាឆ្នាំនេះ ទួរគីមានគម្រោងវិនិយោគដែលមានសុពល ភាពចំនួន ៣៦ នៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ១ ពាន់លានដុល្លារ អាមេរិក ជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង ១៤៣ ដែលមានគម្រោងវិនិយោគនៅវៀតណាម៕