នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ន និង​គណៈកម្មាធិការ​ប្រជាជន​ខេត្ត ក្រុងនានា ពង្រឹងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាត nCOV

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានបញ្ជាណែនាំឲ្យបណ្ដាក្រសួង ដូច ជា៖ នគរបាល ការពារប្រទេស សុខាភិបាល អប់រំ វប្បធម៌ កីឡា ទេសចរណ៍ ការងារ និងគណៈកម្មាធិការប្រជាជនខេត្ត - ក្រុងក្រោមឱវាទ ពង្រឹងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាត ដែលបណ្ដាលឡើងពីរីរុស nCOV ។ 
នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ន និង​គណៈកម្មាធិការ​ប្រជាជន​ខេត្ត ក្រុងនានា ពង្រឹងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាត nCOV - ảnh 1គប្បីកាត់បន្ថយការប្រមូលផ្ដុំគ្នា (ប្រភព៖ Chinhphu.vn)

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់ការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតចំពោះករណីឆ្លងចូលប្រទេស ទាំងជនបរទេស ដែលឆ្លងកាត់ខេត្ត ក្រុងទាំង ៣១/៣១ របស់ចិន ក្នុងរយៈពេល ១៤ ថ្ងៃថ្មីៗនេះ។ ចំពោះករណីសង្ស័យឆ្លងរីវុស nCoV គឺត្រូវដាក់ឲ្យនៅដាច់ដោយឡែកភ្លាមមួយរំពច តាមមូលដ្ឋានសុខាភិបាល។ ចំពោះមនុស្ស ដែលចូល ឬ ឆ្លងកាត់ខេត្ត Hubei ប្រទេសចិន គឺត្រូវចាត់ទុកថា ជាករណីឆ្លងជម្ងឺ ហើយត្រូវដាក់ដាច់ដោយឡែកភ្លាមមួយរំពេច និងអនុវត្តវិធានការណ៍បន្ទាន់ សំដៅទប់ស្កាត់ការឆ្លងរាតត្បាតផងដែរ។

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រសួងសុខាភិបាលចាត់វិធានការបច្ចេកទេសយ៉ាងឆាប់ៗ ដើម្បីរកឃើញអ្នកជំងឺ ក្នុងចំណោមអ្នកត្រូវដាក់ឲ្យដាច់ដោយឡែក ព្រមទាំងអនុវត្តវិធានការព្យាបាលថ្មីធានាថាមិនមានការខ្វះខាតថ្នាំ ហើយមិនឲ្យកើតមានឡើងករណីស្លាប់។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យគណៈកម្មាធិ ការ ប្រជាជនខេត្ត ក្រុងនានា ក្រោមឱវាទមជ្ឈឹមថា ត្រូវប្រកាសការឆ្លងរាតត្បាតជំងឺភ្លាម ខណៈដែលមានករណីឆ្លងជំងឺ ព្រមទាំងឲ្យសិស្សានុសិស្សឈប់សម្រាកពី សាលា ក៏ដូចជាបញ្ឈប់រាល់សកម្មភាពាពជួបជុំគ្នាជាសមូហភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ