នាយករដ្ឋមន្រ្តីវៀតណាម៖បណ្ដុះបណ្ដាលកម្មាភិបាលយោធាដើម្បីការពារយ៉ាងរឹងមាំអធិបតេយ្យភាពរបស់ប្រទេស
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចូលរួមពិធីបើកបវេសនកាលនៅសាលាសភាបណ្ឌិតយោធា (រួបថត៖VGP News) |
(VOVworld) - ថ្លែងមតិនៅពិធីបើកបវេសនកាលឆ្នាំសិក្សារ២០១៤-២០១៥នៃ
សាលាសភាបណ្ឌិតយោធានាព្រឹកថ្ងៃទី១៦ កញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ក្នុងស្ថានភាពថ្មីវៀតណាមត្រូវអនុវត្តល្អគោល
ដៅសំខាន់បំផុត គឺការពារយ៉ាងរឹងមាំឯករាជ្យអធិបតេយ្យភាពជាតិ កសាងបក្ស
រដ្ឋឲ្យមាំមួន ។ទន្ទឹមនឹងនោះ ក៏ត្រូវអនុវត្តនគោលមាគ៌ាកិច្ចការបរទេសដ៏ឯករាជ្យ
ធ្វើម្ចាស់ការ សកម្មទប់ទល់ជាមួយរាល់គ្រោះអាសន្ន ការសាកល្បងទៅលើសន្តិសុខ
ជាតិផងដែរ។លោក Nguyen Tan Dung មានគោលបំណងថា សាលាសភាបណ្ឌិត
យោធាបន្តជំរុញខ្លាំងនិងអនុវត្តល្អការងារស្រាវជ្រាវវិទ្យាសាស្ត្រ ព្យាករឧបាយកល
របស់កម្លាំងអមិត្ត បណ្ដាសកម្មភាពរំលោភពីអធិបតេយ្យភាពជាតិបំរ៉ែបំរួលដោយ
សន្តិភាវូបនីយកម្ម ក៏ដូចជាឧបាយកលអុកឡុកដួលរំលំនានាដើម្បី នាំចេញការ
ផ្ដួចផ្ដើមគំនិត វិធានការឲ្យសមស្រប ដើម្បីមានភាពម្ចាស់ការក្នុងគ្រប់កាលៈទេសៈ៕