នាយករដ្ឋមន្រ្តីវៀតណាមបានទទួលជួបជាមួយអភិបាលក្រុងប៊ូសាន កូរ៉េខាង​ត្បូង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងឱកាសនៃចូលរួមកិច្ចប្រជុំជាន់ខ្ពស់ខួបលើកទី ៣០ ឆ្នាំនៃទំនាក់ទំនងការទូតអាស៊ាន - កូរ៉េខាងត្បូងនៅទីក្រុងប៊ូសាន នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយអភិបាលក្រុង Busanលោក Oh Keo-don។
នាយករដ្ឋមន្រ្តីវៀតណាមបានទទួលជួបជាមួយអភិបាលក្រុងប៊ូសាន កូរ៉េខាង​ត្បូង - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយអភិបាលក្រុង Busan លោក Oh Keo-don (រូបថត៖ TTXVN) 

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលទីក្រុងប៊ូសានចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិងតំបន់នានារបស់វៀតណាម។ ព្រមជាមួយនេះ លោកមានបំណងចង់ឱ្យអភិបាល រដ្ឋអំណាចនិងប្រជាជនទីក្រុងប៊ូសាននៅតែបន្តយកចិត្តទុកដាក់ គាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅតាមមូលដ្ឋាននានា។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងធ្វើការនិងរស់នៅនៅវៀតណាម ហើយស្នើឱ្យប៊ូសាននិងបណ្តាតំបន់វៀតណាមបន្តរៀបចំការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យបានជាក់ស្តែងជាច្រើនបន្ថែមទៀត  ជំរុញបណ្ដាក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរបើកផ្លូវហោះហើរត្រង់ប៊ូសាន - ដាណាំង ស្របតាមគោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូង។

លើវិស័យសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា សក្តានុពលសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូងគឺធំធេងណាស់ រួមទាំងវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ប្រសិនបើឆ្នាំនេះ តម្លៃពាណិជ្ជកម្មទ្វេភាគីរបស់វៀតណាមនិងកូរ៉េខាងត្បូងមានចំនួនប្រហែល ៨០ ពាន់លានដុល្លារអាមេរិកគីនៅឆ្នាំក្រោយគួរតែខិតខំឈានដល់ ១០០ ពាន់លានដុល្លារអាមេរិក។

វិឯខ្លួនវិញ អភិបាលក្រុងលោក Oh Keo-don បានឱ្យដឹងថា ទីក្រុងមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសវៀតណាម។ ជំរុញបណ្ដាសហគ្រាសប៊ូសាននិងកូរ៉េខាងត្បូងឱ្យវិនិយោគចូលមកនៅវៀតណាមក្នុងវស័យដែលប៊ូសានមានប្រៀបខ្លាំង។ ទីក្រុងនេះក៏គ្រោងនឹងប្តូរឈ្មោះផ្លូវធំៗរបស់ទីក្រុងប្រយកឈ្មោះថាអាស៊ាន ដែលបង្កើតជាមជ្ឈមណ្ឌលវប្បធម៌អាស៊ាន។

ប្រតិកម្មទៅវិញ

ផ្សេងៗ