នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចូលរួម ASEM លើកទី១០
(VOVworld) - នាព្រឹកថ្ងៃទី១៦ តុលា តាមម៉ោងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung និងគណៈប្រតិភូវៀតណាមបានទៅកាន់ទីក្រុងម៉ីឡា ចាប់
ផ្ដើមចូលរួមសន្និសីទកំពូលនៃវេទិការសហប្រតិបតិ្តការអាស៊ី-អឺរុប (ASEM) លើកទី
១០។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung |
ដោយប្រធានបទ “ដៃគូទទួលខុសត្រូវដើម្បីកំណើននិងសន្តិសុខដ៏ចីរភាព” ASEM
លើកទី១០ ប្រមូលផ្ដុំពិភាគ្សាអំពីខ្លឹមសារស្នូលចំនួន៤គឺ បញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ
និងតភ្ជាប់អាស៊ី-អឺរុប បញ្ហាពិភពលោកបញ្ហាអន្តរជាតិនិងនៅតំបន់និងការកំណត់
ទិសដៅនាពេលអនាគតរបស់ ASEM។ក្រៅពីនោះ មុនសន្និសីទ ASEM លើកទី១០ នឹងប្រព្រឹត្តឹទៅកិច្ចប្រជុំជាន់ខ្ពស់មិនជាផ្លូវការអាស៊ាន-EUទៀតផង។
ក្នុងក្របខ័ណ្ឌនៃសន្និសីទកំពូល ASEM លើកទី១០ នាព្រឹកថ្ងៃទី១៦តុលា
(តាមម៉ោងវៀតណាម) នៅមជ្ឈមណ្ឌលសន្និសីទទីក្រុង Milan របស់អ៊ីតាលី បាន
ប្រព្រឹត្តទៅជំនួនសន្ទនា ជាមួយវេទិការអង្គភាពអាជីវកម្មអាស៊ី-អឺរ៉ុបលើកទី១៤
ក្រោមប្រធានបទ “បង្កើន ទំនាក់ទំនងរវាងបណ្តាអង្គភាពអាជីវកម្ម សំដៅ
ជម្រុញការចងសម្ព័ន្ធសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប”។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏ដូចជាថ្នាក់ដឹកនាំ
ASEM នានាបានសង្កត់ធ្ងន់ទៅលើទួនាទីសំខាន់របស់អង្គភាពអាជីវកម្ម អាស៊ី-
អឺរ៉ុប។ លោក Nguyen Tan Dung បានអះអាងថា៖
“សមាជិកទាំងឡាយ បន្តរួមដំណើរក្នុងការលាតត្រដាងអនុវត្តន៍ “ផែនការ សកម្មភាពងាយស្រួលបនីយកម្មផ្នែកពាណិជ្ជកម្ម”និងផែនការ សកម្មភាពពន្លឿន
ពាណិជ្ជកម្ម។ ដោយសក្តានុពល និងការច្នៃប្រឌិត សមាជិកទាំងអស់ជួយបណ្តា សមាជិកកំពុងអភិវឌ្ឍន៍របស់ ASEM ក្នុងការទប់ទល់ជាមួយរាល់ការសាកល្បង
សន្តិសុខក្រៅប្រពៃណី ជាពិសេសគឺធានាសន្តិសុខស្បៀងអាហារ ទប់ទល់ នឹងការបំរ៉ែបំរួលអាកាសធាតុ”៕