(VOVworld) - ខេត្ត Dong Nai ចាំបាច់ត្រូវខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍យ៉ាងលឿន
និរន្តរភាព កសាងខេត្ត Dong Nai ជាសារវ័ន្តក្លាយទៅជាខេត្តឧស្សាហកម្មតាមទិស
ទំនើបនាឆ្នាំ២០២០។ប្រការនេះត្រូវបាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung សង្កត់ធ្ងន់នៅមហាសន្និបាតបក្សភាគខេត្ត Dong Nai លើកទី១០ នាព្រឹក
ថ្ងៃទី២៩ កញ្ញា។ទន្ទឹមនឹងការប្រមូលផ្ដុំទាក់ទាញប្រភពកម្លាំងដើម្បី ជំរុញខ្លាំងដំ
ណើរការនិងលើកកំពស់គុណភាពកសាងជនបទថ្មី លោក Nguyen Tan Dung បាន
ស្នើរឲ្យខេត្ត Dong Nai ត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធផ្នែកកសិ កម្ម អភិវឌ្ឍន៍កសិ
កម្មបច្ចេកវិទ្យាខ្ពស់ សំដៅលើកកំពស់ប្រសិទ្ធិភាពផលិតកម្ម អាជីវកម្មសកិផល
នានា។លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកខេត្ត Dong Nai សហការជាមួយ
ក្រសួង ស្ថានប័នទាក់ទិននានាអនុវត្តឲ្យត្រឹមត្រូវតាមដំណើរការ ធានាគុណភាព
នៃគំរោងការណ៍សំខាន់ៗ ជាពិសេសគឺកសាងអាកាសយានដ្ឋាន Long Thanh ត
ភ្ជាប់យ៉ាងស្អិតរមួតរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការអភិ វឌ្ឍន៍វប្បធម៌ ខំប្រឹង
ប្រែងនាំ Dong Nai ក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ប្រភពធនធានមនុស្ស
មានកិត្យានុភាពនៅតំបន់ណាមបូខាងកើត។លោកNguyen Tan Dung បានលើក
ច្បាស់ថា៖
“Dong Nai ដោយមានទីតាំង សក្ដានុភាព ឧត្តមភាពនិងសមិទ្ធិផលដែលទទួលបាន
ចាំបាច់ត្រូវខំប្រឹងប្រែងថែមទៀតដើម្បីកសាងខេត្ត Dong Nai ក្លាយទៅជា ខេត្ត
ឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០២០។នេះជានិន្នាការអភិវឌ្ឍន៍ដែល មាន
ភាពងាយស្រួលជាច្រើនប៉ុន្តែនៅមានការលំបាកសាកល្បងទៀតផង។ក្រៅពីនោះ
ខេត្ត Dong Nai ត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការអនុវត្តល្អនូវគោល នយោ
បាយសន្តិសុខសង្គម ដោះស្រាយការងារធ្វើ កាត់បន្ថយភាពក្រីក្រដោយ និរន្តរ
ភាព លើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន របស់ពលករនៅ ក្នុង
ខេត្តទៀតផង”៕