នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ គ្រួសារនីមួយៗចូរដាំដើម ឈើមួយ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នៅភូមិ Thuong Phuc ឃុំ Bac Hong ស្រុក Dong Anh រដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុស “បុណ្យតេតដាំដើមឈើ ដឹងគុណលោកអ៊ុំហូ ជានិច្ច” នៃនិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ គ្រួសារនីមួយៗចូរដាំដើម ឈើមួយ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួម "បុណ្យតេតដាំដើមឈើ" (រូបថត៖ TTXVN)

  អញ្ជើញថ្លែងនៅពិធីនេះ លោក នាយករដ្ឋមន្រ្តីបានស្នើអោយគ្រួសារនីមួយៗនៅទីក្រុងហាណូយ គប្បីដាំដើម ឈើមួយ ដើម្បីអោយហាណូយក្លាយទៅជាទីក្រុងវប្បធម៌ បង្កើត លក្ខណៈស្រស់ស្អាតថ្មីមួយនៅរដ្ឋធានីហាណូយ ក៏ដូចជាពង្រីកចលនាដាំ ដើមឈើបៃតងក្នុងទូទាំង ប្រទេស ផងដែរ។នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជម្រាបថា រដ្ឋាភិបាលកំពុង រួមជាមួយតំបន់នានាអនុវត្តន៍កិច្ចការដាំព្រៃឈើ អភិវឌ្ឍន៍និងការពារព្រៃឈើ ហើយខិតខំប្រឹងប្រែងសម្រេចអោយបានគោលដៅគឺដល់ឆ្នាំ២០២០នឹងមានទំហំផ្ទៃដីយ៉ាងហោចណាស់៤២%ត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។ តាមនោះ នាំ វៀតណាមក្លាយទៅជាមជ្ឈមណ្ឌលជួរមុខអំពីការនាំចេញឈើពីព្រៃឈើដាំ ដែល មានពាណិជ្ជសញ្ញានិងកិត្យានុភាពលើពិភពលោក។ លោកនាយករដ្ឋមន្រ្តី អញ្ជើញមានប្រសាសន៍ថា៖

        “ចាំបាច់ត្រូវបំផុសចលនាប្រឡងប្រណាំងអនុវត្តន៍ “បុណ្យតេតដាំដើមឈើ” ចាប់តាំងពីដើមឆ្នាំ២០១៩។ កសាងផែនការសកម្មភាពអោយបានជាក់ស្ដែងស្ដីពី ការដាំព្រៃឈើ ការពារព្រៃឈើ ក៏ដូចជាការដាំដើមឈើដើម្បីបង្កើតម្លប់ ទេស ភាពនិងបរិស្ថានបៃតង ផងដែរ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការទាក់ទាញទុនវិនិ យោគចូលក្នុងវិស័យដាំព្រៃឈើ ផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការដាំ ព្រៃឈើ គ្រប់គ្រងព្រៃឈើ និងការពារជីវចម្រុះ។ ប្ដេជ្ញាចិត្តក្នុងរយៈពេល១០ឆ្នាំ ខាងមុខនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលជួរមុខនៃពិភពលោកអំពីការផលិត នាំចេញឈើនិងផលិតផលពីឈើ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ