នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួម WEF Davos 2019

(VOVWORLD) -  នាល្ងាចថ្ងៃទី ២២ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត ណាម ចាកចេញពីទីក្រុងហាណូយដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស តាមការអញ្ជើញរបស់ប្រធានស្ថាបនិកនិងប្រតិបត្តិរបស់ WEF លោក Klaus Schwab ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួម WEF Davos 2019 - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានស្ថាបនិកវេទិការសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab ក្នុងឱកាសចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន 2018 (WEF ASEAN 2018) នៅវៀតណាម។

ការចូលរួម WEF Davos ឆ្នាំ 2019 របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិអភិវឌ្ឍន៍សេដ្ឋ កិច្ច-សង្គមនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ព្រមទាំងផ្តល់នូវសារដ៏មានសារសំខាន់ អំពី គោលនយោបាយ  គោលមាគ៌ានិងវិធានការធំៗរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច- សង្គមរបស់វៀតណាមក្នុងឆ្នាំ ២០១៩។ នេះក៏ជាឱកាសមួយសម្រាប់វៀត ណាម ក្នុងការឧទ្ទេសនាមអំពីដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិយ៉ាងជ្រាលជ្រៅ ជាពិសេស ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមបានចុះហត្ថលេខានិងកំពុងដំណើរការចរចា ក្នុងនោះមានកិច្ចព្រមព្រៀង CPTPP និងនាពេលខាងមុខគឺកិច្ចព្រមព្រៀង EVFTA ។

ក្នុងក្របខ័ណ្ឌនៃវេទិកា WEF Davos 2019 វៀតណាមនិង WEF នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីបង្កើតមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅវៀតណាមនិងគម្រោងលើកិច្ចសហប្រតិប ត្តិការក្នុងវិស័យកាកសំណល់ប្លាស្ទិច។

ការដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុង WEF Davos  2019 នឹងរូមចំណែកជំរុញថែមទៀត នូវទំនាក់ទំនងរវាង វៀតណាមជាមួយដៃគូនានា សម្ព័ន្ធក្រុមហ៊ុនឈានមុខលើពិភពលោកសំដៅរួមចំណែកដល់ការពង្រឹងបរិយាកាសអន្ដរជាតិងាយស្រួល ដើម្បីអនុ វត្តប្រកបដោយជោគជ័យរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ