នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឆ្លើយបទសម្ភាសន៍សារព័ត៌មានបរទេសស្ដីពីការងារបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 នៅវៀតណាម

(VOVWORLD) - នាថ្ងៃទី២១ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញឆ្លើយបទសម្ភាសន៍ របស់ទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំវៀតណាមដូចជា Bloomberg (អាមេរិក) TASS (រុស្ស៊ី) NHK និងកាសែត Akahata (ជប៉ុន) ស្ដីពីការងារ បង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 របស់វៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ភាពជោគ ជ័យរបស់វៀតណាមគឺអាស្រ័យទៅលើការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងតាំងពី ដំបូងទីដើម្បីចាត់វិធានការដឹកនាំយ៉ាងត្រឹមត្រូវនិងប្ដូរផ្ដាច់ យកប្រជាជន ធ្វើជាមជ្ឈមណ្ឌល ហើយត្រូវបានប្រជាជនគាំទ្រផងដែរ។ ទស្សនៈដ៏ឥតងាករេរបស់ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមនោះគឺរក្សាភាពម្ចាស់ការ មិនអត្តនោម័ត “ប្រយុទ្ធប្រឆាំងជំងឺឆ្លងដូចប្រយុទ្ធប្រឆាំងខ្មាំងសត្រូវ” កៀរគរកម្លាំង និងការចូលរួមរបស់ប្រព័ន្ធនយោបាយនិងសហគមន៍សង្គមទាំងមូល ផ្ដល់ អាទិភាពដល់ការបង្ការជំងឺ  រាំងខ្ទប់គ្រោះអាសន្នឆ្លងជំងឺពីខាងក្រៅ កំណត់ តំបន់ផ្ទុះជំងឺដើម្បីកំចាត់ ទទួលយកការខូចខាតខាងសេដ្ឋកិច្ចនាពេលខាង មុខដើម្បីការពារសុខភាព អាយុជីវិតរបស់ប្រជាជនឲ្យបានល្អបំផុត។

ដើម្បីជំនះពុះពារលើផលប៉ះពាល់បង្កឡើងដោយជំងឺឆ្លង រដ្ឋាភិបាល វៀតណាមបានអនុវត្តដំណោះស្រាយឧបត្ថម្ភសេដ្ឋកិច្ចជាច្រើន ដោះស្រាយ ការលំបាកសម្រាប់ផលិតកម្មអាជិវកម្ម បើកកញ្ចប់ជំនួយឧបត្ថម្ភសម្រាប់ ពលករ ធានាសន្តិសុខសង្គម។ ហេតុដូច្នេះ រហូតមកដល់បច្ចុប្បន្ននេះ វៀត ណាមបានរុញថយក្រោយជំងឺឆ្លងជាស្ថាពរ ព្រមទាំងរក្សាយ៉ាងរឹងមាំនូវ ម៉ាក្រូសេដ្ឋកិច្ច ផ្ទេរទៅ “ភាពធម្មតាថ្មី” ឡើងវិញ ព្រមទាំង ប្ដេជ្ញាចិត្តសម្រេច បានកំណើន GDP ឆ្នាំ២០២០ក្នុងចន្លោះពី៤,៥ដល់៥% ផងដែរ។

ចែករំលែកអំពីកិច្ចសហប្រតិបតិ្តការអន្តរជាតិរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺឆ្លង Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមមានសកម្មភាពជាក់ស្ដែងជាច្រើនក្នុង បំណងជួយឧបត្ថម្ភ សហប្រតិបតិ្តការជាមួយប្រទេស អង្គការអន្តរជាតិ ផ្សេងៗទៀតដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ដូចជាការ ប្រគល់ជូនម៉ាស់ សម្ភារៈបរិក្ខារពេទ្យ ចែករំលែកព័ត៌មាននិងបទពិសោធន៍ ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ