នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញ
(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សារវយ៍លើកទី ៧២ នៃទិវាបដិវត្តន៍ខែសីហា និងបុណ្យឯករាជជាតិ ថ្ងៃទី ២ ខែកញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧) និងលើកទី ៤៨ នៃទិវាលោកប្រធានហូជីមិញលាចាកលោក ( ២ កញ្ញា ១៩៦៩ - ២ កញ្ញា ២០១៧) នាព្រឹកថ្ងៃទី ២០ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញ និងអុធធូបគោរពវិញ្ញាណក្ខន្ធលោក នៅបណ្ឌលកេដំណែល K9 នៅទីក្រុងហាណូយ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញ |
ក្នុងឱកាសរំលឹកខួបអនុស្សារវយ៍លើកទី ៧២ នៃទិវាបដិវត្តន៍ខែសីហា និងបុណ្យឯករាជជាតិ ថ្ងៃទី ២ ខែកញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧) និងលើកទី ៤៨ នៃទិវាលោកប្រធានហូជីមិញលាចាកលោក ( ២ កញ្ញា ១៩៦៩ - ២ កញ្ញា ២០១៧) នាព្រឹកថ្ងៃទី ២០ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញ និងអុជធូបគោរពវិញ្ញាណក្ខន្ធលោក នៅបណ្ឌលកេដំណែល K9 នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃនាពេលកន្លងទៅ គណៈគ្រប់គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញបានអនុវត្តុល្អភារកិច្ចនយោបាយ ជាពិសេសគឺកិច្ចការថែរក្សាសពលោកប្រធានហូជីមិញ។ តាមនោះ ភ្ញៀវទេសចរក្នុង និងក្រៅប្រទេសបានមកគោរព វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក នាយករដ្ឋមន្ត្រីមានបំណងថា បណ្ដាអង្គភាពទាក់ទិននានា ជាពិសេសគឺកម្មាភិបាល យុទ្ធជនដែលបំពេញភារកិច្ចនៅមណ្ឌលកេរដំណែល K9 បន្តព្រីកស្នាដៃរបស់ខ្លួនជាដើម៕