នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ
(VOVWORLD) -នាព្រឹកថ្ងៃទី ២៣ មិថុនា នៅទីក្រុង ហូជីមិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហូជីមិញស្ដីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ច។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ |
នាព្រឹកថ្ងៃទី ២៣ មិថុនា នៅទីក្រុង ហូជីមិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហូជីមិញស្ដីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ច។ នៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមបានលើកច្បាស់ថា ទីក្រុងហូជីមិញមានតួនាទីសំខាន់ចំពោះប្រទេសជាតិទាំងមូល។ ប្រសិនបើ ប្រទេសទាំងមូលទទួលបានកំណើន ១%នោះ គឺទីក្រុងស្រូបយក ០,២១% ។ដូច្នេះការពិនិត្យឡើងវិញនូវភារកិច្ចនាបណ្ដាខែចុងឆ្នាំរបស់ទីក្រុងគឺមានសារៈសំខាន់ចំពោះប្រទេសទាំងមូល។
ដំណឹងល្អគឺតាមការរបាយការណ៍របស់ទីក្រុងកំណើនសេដ្ឋកិច្ចបន្តកើនឡើងខ្ពស់ជាងបើប្រៀបនឹងរយៈពេលដូចគ្នាដោយមានល្បឿនកំណើន ៧,៧៦% ចំណូលថវិការដ្ឋជាង ១៧៣ ពាន់លានដុង។ តួរលេខផលិតកម្មឧស្សាហកម្មកើនឡើង ៧,៥%បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ទុនវិនិយោគផ្ទាល់ពីបរទេសទទួលបាន ២,២៤ ពាន់លានដុល្លាអាមេរិក កើនឡើងទ្វេដងបើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕