នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះ​សំណាល​ជាមួយសហគមន៍ជនវៀតណាមនៅមីយ៉ាន់ម៉ា

(VOVWORLD) - បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដល់ សហគមន៍ជនវៀតណាមនៅឯបរទេស។ លោកបានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២០ ជាឆ្នាំដែលវៀតណាមទទួលតំណែង ជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះ​សំណាល​ជាមួយសហគមន៍ជនវៀតណាមនៅមីយ៉ាន់ម៉ា - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នារសៀលថ្ងៃទី ១៧ ខែធ្នូ បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ានោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅដល់ ទីក្រុង Yangon។

អញ្ជើញថ្លែងមតិនៅក្នុងពិធីជួប សំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅមីយ៉ាន់ម៉ា នៅឯស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ានោះនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ បក្សនិងរដ្ឋតែងតែយកចិត្តទុក ដាក់ដល់ សហគមន៍ជនវៀតណាមនៅឯបរទេស។ លោកបានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០២០ ជាឆ្នាំដែលវៀតណាមទទួលតំណែង ជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ហេតុដូច្នេះហើយ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យស្ថានទូតវៀត ណាមប្រចាំនៅមីយ៉ាន់ម៉ាចូលរួម
ចំណែកក្នុងការអនុវត្តន៍យ៉ាងល្អនូវរាល់ភារកិច្ចកិច្ចការបរទេសនេះ។ ទន្ទឹមនឹងនេះ ជួយឧបត្ថម្ភសហគ្រាសនៃប្រទេសទាំងពីរក្នុងការជំរុញ កិច្ចសហប្រតិបត្តិការពាណិជ្ជ កម្មនិងវិនិយោគ។ ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាក៏ចាំបាច់ត្រូវបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភជនវៀតណាមនៅមីយ៉ាន់ម៉ា អនុវត្តន៍ល្អនូវភារកិច្ចគាំពារពលរដ្ឋ ជួយប្រជាជនសម្របខ្លួននៅប្រទេសសាមី គោរពច្បាប់ និងវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យថ្នាក់ដឹកនាំស្ថានទូតជួយឧបត្ថម្ភជនវៀតណាមនៅមីយ៉ាន់ម៉ា ក្នុងការរក្សាប្រពៃណីជាតិ រៀបចំសកម្មភាពវប្បធម៌ ដើម្បីសហគមន៍រួមដៃគ្នា សាមគីគ្នា មានបរិយាកាសរស់នៅល្អប្រសើរ ក៏ដូចជាពង្រីករាល់តម្លៃវប្បធម៌ ដ៏ល្អប្រសើររបស់វៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ