នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយ ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz (ជប៉ុន)

(VOVWORLD) - នារសៀលថ្ងៃទី ១ ខែមិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ លោក Masayoshi Fujimoto ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz (ជប៉ុន) ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយ  ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz (ជប៉ុន) - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz (ជប៉ុន) 

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដល់សាជីវកម្ម និង អាជីវកម្ម ជប៉ុនដែលធ្វើអាជីវម្មប្រកបដោយជោគជ័យនៅវៀតណាម ក្នុងនោះ មានសម្ព័ន្ធក្រុមហ៊ុន Sojitz ។ លោក Nguyen Xuan Phuc បាន កោតសរសើរសម្ព័ន្ធក្រុមហ៊ុន Sojitz ដែលបានអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និង វិនិយោគលើវិស័យឧស្សាហកម្មនៅ វៀតណាម ដោយចាត់ទុកថាប្រការនេះសមស្របតាមតម្រូវការជាក់ ស្តែងនៅតំបន់នានានៅវៀតណាម។ លោក Nguyen Xuan Phuc សង្ឃឹមថា ដោយមានសក្តានុភាពដ៏រឹងមាំរបស់ខ្លួនសម្ព័ន្ធក្រុមហ៊ុន Sojitz នឹងបន្ត ពង្រីកផលិតកម្មនិងសកម្មភាពអាជីវកម្មរបស់ខ្លួននៅប្រទេស វៀតណាមដោយឥតឈប់ឈរដើម្បីរួមចំណែកបន្ថែមទៀតដល់ដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងវិស័យថាមពលស្អាត កសិកម្ម និង សុវត្ថិភាពម្ហូបអាហាររបស់វៀតណាម។

លោក Masjidoshi Fujimoto បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សេដ្ឋកិច្ច-សង្គមរបស់ប្រទេសវៀតណាម ហើយបានឲ្យដឹងថាសម្ព័ន្ធ ក្រុមហ៊ុន Sojitz បានវិនិយោគនៅវៀតណាមលើវិស័យជាច្រើន អស់រយៈពេលច្រើនឆ្នាំ។ នាបច្ចុប្បន្ននេះ សម្ព័ន្ធក្រុមហ៊ុន Sojitz នេះកំពុងព្យាយាមអនុវត្តគម្រោង ផលិតស្រូវ ដែលមានគុណភាព ខ្ពស់នៅវៀតណាម ដោយទិសស្លោកថាការកសាងវិស័យម្ហូបអាហារ ដោយសុវត្ថិភាពនិងមានទំនុកទុកចិត្តនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ