នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយក រដ្ឋមន្រ្តីកាណាដាលោក Justin Trudeau

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ទី៩ វិច្ចិកា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយក រដ្ឋមន្រ្តីកាណាដាលោក Justin Trudeau - ảnh 1 នាយករដ្ឋមន្រ្តីទាំង២រូបដឹកនាំគណៈប្រតិភូនៃប្រទេសទាំង២ចូលរួមជំនួបចរចា (រូបថត៖ VOV)


នារសៀលថ្ងៃទី៨ វិច្ចិកា បន្ទាប់ពីពិធីទទួលបដិសណ្ឋាកិច្ចនៅរដ្ឋធានី ហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបចរចាជា មួយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau។

        នៅជំនួបចរចា ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពលើការបន្តសហការគ្នា អនុវត្តខ្លឹមសារនានាក្នុងក្របខ័ណ្ឌដៃគូលើគ្រប់វិស័យដូចជានយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ អប់រំបណ្ដុះបណ្ដាល ហើយ បន្តសហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់និងអន្តរជាតិ។

        នៅជំនួបនេះ នាយករដ្ឋមន្រ្តីទាំង២រូបក៏បានអនុម័តលើសេចក្ដីថ្លែងការណ៍ រួមស្ដីពីការបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងសាធារណៈរដ្ឋសង្គម និយមវៀតណាមនិងកាណាដា។

        សេចក្ដីថ្លែងការណ៍រួមលើកច្បាស់ថា វៀតណាមនិងកាណាដាសំរេចលើការ បង្កើនទំនាក់ទំនងសហប្រតិបតិ្តការ មិត្តភាពរវាងប្រទេសទាំង២តាមទិសពេញ លេញ ជាក់ស្ដែង ប្រសិទ្ធភាព ស្ថិរភាពនិងយូរអង្វែង ឆ្លើយតបនឹងផលប្រយោជន៍ នៃប្រទេសទាំង២ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិង អភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក ដោយឈរលើមូលដ្ឋាន ធម្មនុញ្ញអ.ស.ប គោលការណ៍សារវ័ន្តរបស់ច្បាប់អន្តរជាតិនិងច្បាប់នៃប្រទេស និមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ