នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយនាយក រដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon
(VOVWORLD) - នាថ្ងៃទី២៦ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon ដែលកំពុងអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយនាយក រដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon |
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងលោកជំទាវបានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខ ហើយនាយក រដ្ឋមន្រ្តីលោក Lee Nak-yeon បានមកដល់វៀតណាមចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ប្រធានរដ្ឋលោក Tran Dai Quang។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា នេះជាមនោ សញ្ចេតនានិងការគោរពជាពិសេសរបស់រដ្ឋាភិបាលនិងប្រជាជន កូរ៉េខាងត្បូងចំពោះវៀតណាម។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានអះអាងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយកូរ៉េខាងត្បូង ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍយ៉ាងពេញលេញនិងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសមស្រប ទៅនឹងការយោគយល់រួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសគឺសេចក្ដី ថ្លែងការណ៍រួមវៀតណាម-កូរ៉េខាងត្បូងដែលត្រូវបានចុះហត្ថលេខាកាលពីខែ មីនាឆ្នាំ២០១៨កន្លងទៅផងដែរ៕