នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Saleumxay Kommasith

(VOVWORLD) - លោក នាយករដ្ឋមន្រ្តីបានស្នើអោយរដ្ឋាភិបាលឡាវសហការជំរុញការដោះស្រាយការលំបាក សម្រាប់សហគ្រាសនិងពលករវៀត ណាមនៅឡាវ បង្កើនការ ផ្សព្វផ្សាយគោលនយោបាយអនុគ្រោះខាងវិនិ យោគ ពាណិជ្ជកម្ម កុងស៊ុល គាំពារពលរដ្ឋ សំដៅធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន នៃប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Saleumxay Kommasith - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Saleumxay Kommasith (រូបថត៖ TTXVN)

  នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Saleumxay Kommasith កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអះអាង ថា វៀតណាមជានិច្ច កាលប្រកៀកស្មា គាំទ្រនិងជួយឧបត្ថម្ភដល់បុព្វហេតុកសាងប្រទេសជាតិ របស់ប្រជាជនឡាវជាភាតរៈ។

        លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំ២០២០ជាឆ្នាំសំខាន់មួយ ចំពោះប្រទេសទាំងពីរទាំងខាងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ដូច្នេះបាន ជាលោកនាយករដ្ឋមន្រ្តីមានគោលបំណងចង់អោយបណ្ដាក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរសហការគ្នារៀបចំអោយបានល្អនូវសកម្មភាពរំលឹកខួប អនុស្សាវរីយ៍ទិវាបុណ្យទាននានានៃប្រទេសទាំងពីរ ព្រមទាំងឃោសនានិង អប់រំយ៉ាងសកម្មដល់ប្រជាជននៃប្រទេសទាំងពីរជាពិសេសគឺជំនាន់យុវជនអំពីប្រពៃណីនៃទំនាក់ទំនងពិសេសរវាងវៀត ណាមនិងឡាវផងដែរ។ លោក នាយករដ្ឋមន្រ្តីបានស្នើអោយរដ្ឋាភិបាលឡាវសហការជំរុញការដោះស្រាយការលំបាក សម្រាប់សហគ្រាសនិងពលករវៀតណាមនៅឡាវ បង្កើនការ ផ្សព្វផ្សាយគោលនយោបាយអនុគ្រោះខាងវិនិយោគ ពាណិជ្ជកម្ម កុងស៊ុល គាំពារពលរដ្ឋ សំដៅធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរត្រូវការបង្កើនការគាំទ្រគ្នា ទៅវិញទៅមក ជាពិសេសគឺក្នុងបញ្ហាសន្តិសុខ យុទ្ធសាស្ត្រតំបន់ រួម ចំណែករក្សារឹងមាំនូវសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន។

        រីឯខ្លួនវិញ លោករដ្ឋមន្រ្តី Saleumxay Kommasith បានអះអាងថា ក្រសួងការបរទេសឡាវរួមជាមួយក្រសួង ស្ថាប័នផ្សេងៗទៀត នឹងបន្តជំរុញ ខ្លាំងថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការជាមួយបណ្ដាក្រសួង ស្ថាប័ន និងតំបន់របស់វៀតណាម តាមនោះរឹតបន្តឹងទំនាក់ទំនងជាប្រពៃណីនិង ចំណងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ