នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីឥណ្ឌា

(VOVWORLD) -នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មឲ្យអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោះស្រាយការលំបាក ជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រេង ឧស្ម័ន កសិកម្ម សុខាភិបាល វប្បធម៌ និងទេសចរណ៍។
 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីឥណ្ឌា - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីឥណ្ឌា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នារសៀលថ្ងៃទី ៤ ខែវិច្ឆិកានៅក្នុងជំនួបរវាង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នោះ មេដឹកនាំទាំងពីររូបបានអះអាងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជ កម្មឲ្យអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោះស្រាយការលំបាក ជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រេង ឧស្ម័ន កសិកម្ម សុខាភិបាល វប្បធម៌ និងទេសចរណ៍ ព្រមទាំងអបអរសាទរចំពោះការដែលក្រុមហ៊ុនអាកាសចរណ៍ VietJet Air និង IndiGo បានបើកជើងហោះហើររវាងប្រទេសទាំងពីរ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីទាំងពីររូបបានអះអាងនូវទស្សនៈរក្សាបរិយាកាសសុខសន្តិភាព និងសន្តិសុខ ធានាផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា ការពារ សណ្តាប់ធ្នាប់តាមច្បាប់សេរីភាពនៅលើសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ