នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានសភា ឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌូនេស៊ី ប្រធានក្រុមហ៊ុន Nikko ឥណ្ឌូនេស៊ី

(VOVWORLD) - បន្តសកម្មភាពនៅក្នុងដំណើរចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំ អាស៊ាននិងដំណើរទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី១២ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប លោក Rosan Perkasa Roeslani ប្រធានសភាឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌូ នេស៊ី។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសភាឧស្សាហកម្មនិងពាណិជ្ជកម្ម ឥណ្ឌូនេស៊ីលើកសំណើដាក់ជូនរដ្ឋាភិបាលឥណ្ឌូនេស៊ីស្ដីពីវិធានការជួយសម្រួលដល់បទបញ្ញាត្តិស្ដីពីទំនិញនាំចូលពីប្រទេសវៀតណាម។

        នាព្រឹកថ្ងៃដដែល នៅកោះ Bali នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបលោក Harianto Solichin ប្រធានក្រុមហ៊ុន PT Nikko Sekuritas Indonesia ដែលជាមូលនិធិវិនិយោគមូលបត្រនិងហិរញ្ញវត្ថុធំបំផុតនៃប្រទេស នេះ។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណង ថា ក្រុមហ៊ុន Nikko នឹងបន្តជួយឧបត្ថម្ភសហគ្រាសវៀតណាមដែលចង់បណ្ដាក់ ទុននៅឥណ្ឌូនេស៊ី ក៏ដូចជាសហគ្រាសឥណ្ឌូនេស៊ីនិងសម្ព័ន្ធក្រុមហ៊ុនអន្តរ ជាតិដទៃទៀតដែលចង់បណ្ដាក់ទុនចូលមកវៀតណាមផងដែរ ពិសេសគឺលើ វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ អាកាសយានដ្ឋាននិងកំពង់ផែ។

        មុននោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានទទួលជួបប្រធានសម្ព័ន្ធក្រុម ហ៊ុន Ciputra លោក Budiarsa Sastrawinata និងជាប្រធានសមាគមន៍មិត្តភាពឥណ្ឌូនេស៊ី វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ