នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន

(VOVWORLD) - ក្នុងជំនួបនេះ ប្រធានសភាជាន់ទាបលោក Nurlan Nigmatulin បានអះអាង ថា វៀតណាមជាដៃគូសំខាន់របស់កាហ្សាក់ស្ថាននៅអាស៊ីអាគ្នេយ៍។ ប្រធានា ធិបតីដើមដំបូងរបស់កាហ្សាក់ស្ថានលោក Nazarbayev បានអះអាងនូវការគោរព ទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម ហើយប្រធានាធិបតីកំពុងកាន់ អំណាចលោក Tokayev បានមរតកប្រការនោះ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយលោក Nurlan Nigmatulin ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន

  នាថ្ងៃទី១៤ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Nurlan Nigmatulin ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន ជាសមាជិកមួយនៃសហភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប (EAEU) ដែលមាន FTA ជាមួយវៀតណាម។

        ក្នុងជំនួបនេះ ប្រធានសភាជាន់ទាបលោក Nurlan Nigmatulin បានអះអាង ថា វៀតណាមជាដៃគូសំខាន់របស់កាហ្សាក់ស្ថាននៅអាស៊ីអាគ្នេយ៍។ ប្រធានា ធិបតីដើមដំបូងរបស់កាហ្សាក់ស្ថានលោក Nazarbayev បានអះអាងនូវការគោរព ទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម ហើយប្រធានាធិបតីកំពុងកាន់ អំណាចលោក Tokayev បានមរតកប្រការនោះ។

        ចំពោះទំនាក់ទំនងទ្វេភាគី លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថានបាន ចាត់ទុកថា ភាគីទាំងពីរមានសក្ដានុពលជាច្រើន ជាពិសេសគឺលើវិស័យកសិកម្ម ឧស្សាហកម្ម គមនាគមន៍ logistics និងទេសចរណ៍។ លោកបានគោរពអញ្ជើញ ដៃគូនានារបស់វៀតណាមមកចូលរួមធ្វើអាជីវកម្ម និងសហប្រតិបតិ្តការនៅ កាហ្សាក់ស្ថាន។

        យល់ស្របជាមួយរាល់សំណើររបស់លោកប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវគោល បំណងថា កាហ្សាក់ស្ថាននឹងគាំទ្រយ៉ាងសកម្មចំពោះការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ការដោះស្រាយជម្លោះដោយសន្តិវិធី ដំណើរការការទូត ដោយ ឈរលើច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្រ្តីបានស្នើរអោយភាគីទាំងពីរវាយ តម្លៃចំពោះលទ្ធផលនៃការអនុវត្ត FTA រវាងវៀតណាមនិង EAEU ព្រមទាំងជំរុញ ការផ្លាស់ប្ដូរក្រុមធុរជនរវាងភាគីទាំងពីរទៅវិញទៅមក បង្កើនកិច្ចសហប្រតិបតិ្តការលើ វិស័យមានសក្ដានុពលនានាដូចជាកសិកម្ម អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌កីឡានិងទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ