នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តី ប្រធានតំបន់ Flanders និងរដ្ឋមន្រ្តី ប្រធានតំបន់ Wallonie
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ិក នាព្រឹកថ្ងៃទី១៧ ខែតុលា នៅរាជធានីប្រ៊ុចសែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តី ប្រធានតំបន់ Flanders លោក Geert Bourgeois។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តី ប្រធានតំបន់ Flanders លោក Geert Bourgeois (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃ ថា ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមជាមួយតំបន់ Flanders បាននិង កំពុងមានការរីកចម្រើនជាច្រើន។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យរដ្ឋមន្រ្តីលោក Geert Bourgeois និងអាជ្ញាធរតំបន់ Flanders បង្កភាពងាយស្រួលសម្រាប់កិច្ច សហប្រតិបតិ្តការរវាងដៃគូនានានៃភាគីទាំងពីរ សំដៅធ្វើអាជីវកម្មនូវសក្ដានុភាព របស់ Flanders និងវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍នាបច្ចុប្បន្ន។
ចំណែកឯរដ្ឋមន្រ្តី ប្រធានតំបន់ Flanders លោក Geert Bourrgeois បាន អះអាងថា តំបន់ Flanders មានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិ បតិ្តការជាមួយវៀតណាមឲ្យបានទូលំទូលាយថែមទៀត សំដៅបង្កើនទំហំ ពាណិជ្ជកម្មរវាងភាគីទាំងពីរឡើងទ្វេដង។ លោករដ្ឋមន្ត្រីអះអាងថា តំបន់ Flanders គាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) យ៉ាងឆាប់ៗ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងរដ្ឋមន្រ្តី ប្រធានតំបន់ Wallonie លោក Willy Borsus (រូបថត៖ TTXVN) |
មុននោះ នារសៀលថ្ងៃទី១៦ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសវនាការជាមួយរដ្ឋមន្រ្តី ប្រធានតំបន់ Wallonie លោក Willy Borsus។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាម ជានិច្ចកាលទទួលស្វាគមន៍សហគ្រាសបរទេស ក្នុងនោះមានសហគ្រាស បែលហ្ស៊ិកនិងតំបន់ Wallonie មកបណ្ដាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម។
រដ្ឋមន្រ្តី ប្រធានតំបន់ Wallonie បានអះអាងថា តំបន់ Wallonie ជានិច្ចកាល ចាត់ទុក វៀតណាមជាដៃគូសំខាន់មួយនៅក្នុងតំបន់ ហើយសង្កត់ធ្ងន់ថា ភាគី ទាំងពីរអាចសហប្រតិបត្តិការលើវិស័យជាច្រើននាពេលខាងមុខ ក្នុងនោះមាន វិស័យជាប្រៀបខ្លាំងនៃតំបន់ Wallonie ដូចជា វិស័យកែច្នៃកសិផល និងចំណី អាហារ៕