នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីមហាផ្ទៃឡាវ

(VOVWORLD) - នារសៀលថ្ងៃទី២៩ កញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីមហាផ្ទៃឡាវ Khammanh Sounvileuth។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីមហាផ្ទៃឡាវ - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VGP)

(VOVworld) - នារសៀលថ្ងៃទី២៩ កញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីមហាផ្ទៃឡាវ Khammanh Sounvileuth។ នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងមហាផ្ទៃនៃប្រទេសទាំង២រៀនសូត្រគ្នាទៅវិញទៅមកហើយស្រាវជ្រាវបទពិសោធន៍ដ៏ជឿនលឿនលើពិភពលោកតាមទិសកាត់បន្ថយបរិមាណកម្មាភិបាលរដ្ឋប៉ុន្តែគុណភាពត្រូវបានលើកកំពស់។

        រីឯខ្លួនវិញ រដ្ឋមន្រ្តី Khammanh Sounvileuth ឲ្យដឹងថា ក្រសួងមហាផ្ទៃឡាវយកចិត្តទុកដាក់ដល់បទពិសោធន៍ក្នុងវិស័យរៀបចំក្បាលម៉ាស៊ីនរដ្ឋ ខឿនរដ្ឋបាលរបស់វៀតណាម ហើយមានបំណងទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងក្រសួងមហាផ្ទៃវៀតណាមក្នុងវិស័យនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ