នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប​សន្ទនា​ជាមួយ​តំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិកនៃ APEC

(VOVWORLD) -នាព្រឹកថ្ងៃទី ២០ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន ទទួលជួបសន្ទនាជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប​សន្ទនា​ជាមួយ​តំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិកនៃ APEC  - ảnh 1

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយតំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិកនៃ APEC 

នៅទីនេះ នាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះការដែលលោក Robert Lighthizer បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងកាលៈទេសៈទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិកកំពុងអភិវឌ្ឍន៍ដ៏ល្អប្រលើរ។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាវៀតណាមគាំទ្រចំពោះពាណិជ្ជកម្មសេរីដោយផ្អែកលើមូលដ្ឋានសមភាព និងមានផលប្រយោជន៍ដូចគ្នា។ លោកក៏បានឲ្យដឹងថា អាមេរិកមានតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិកហើយមានបំណងថា អាមេរិកនឹងពង្រីកថែមទៀតនូវសកម្មភាពសហប្រតិបត្តិការរបស់ខ្លួន ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រួមចំណែកដល់ភាពរុងរឿងរួមនៃតំបន់ និងលើពិភពលោក។

          នាថ្ងៃដដែល នៅក្នុងជួបនួបជាមួយរដ្ឋម្ត្រី ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Hiroshige Seko នាយករដ្ឋមន្ត្រីវៀតណាមជឿជាក់ថា ដោយមានការចូលរួមរបស់លោក Hiroshige Seko នោះ ជប៉ុននឹងរួមចំណែកយ៉ាងសកម្មចំពោះសន្និសីទថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យស្ថាប័នទាក់ទិននានាត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងពិភាក្សាក្នុងការនាំចេញនាំចូលកសិផល និងផ្លែឈើ តាមនោះរួមចំណែកបង្កើនតម្លៃពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ