នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហុនចិនមួយចំនួន

(VOVWORLD) -នាល្ងាចថ្ងៃទី ៣១ កក្ដដា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Chen Yi Long ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំកាត់សម្ព័ន្ធថាមពលថ្មី Yang Guang។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហុនចិនមួយចំនួន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហុនចិនមួយចំនួន (internet) 

នាល្ងាចថ្ងៃទី ៣១ កក្ដដា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Chen Yi Long ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំកាត់សម្ព័ន្ធថាមពលថ្មី Yang Guang និងលោក Jiang Roy Jian អគ្គនាយករងក្រុមហ៊ុនចំកាត់គ្រប់គ្រងទ្រព្យសម្បត្តិ Hua Yoy (ចិន) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការវិនិយោគ។ នៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថាទស្សនៈរបស់វៀតណាមគឺធានា រចនាសម្ព័ន្ធឲ្យសមស្របស្ដីពីថាមពលធ្យូង និងប្រភេទថាមពលផ្សេងៗដូចជា ថាមពលកកើតឡើងវិញ។ លោក Nguyen Xuan Phuc បានអះអាងថាវិស័យណាដែលឯកជនអាចធ្វើបានគឺរដ្ឋនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ឯកជន។ លោកបានអះអាងថានឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគចិនបណ្ដាក់ទុននៅវៀតណាម ហើយសង្កត់ធ្ងន់ថាការដែលសហគ្រាសវិនិយោគនៅវៀតណាមគម្បីយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជិតស្និទ្ធជាមួយបរិស្ថាន អនុវត្តតាមការកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ