នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជា មួយថ្នាក់ដឹកនាំចិន ជប៉ុន កូរ៉េខាងត្បូង ដែលអញ្ជើញមកចូលរួមវេទិកា WEF ASEAN ២០១៨

(VOVWORLD) - នាថ្ងៃទី១១ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយឧបនាយក រដ្ឋមន្ត្រីចិនលោក Hu Chunhua ក្នុងឱកាសលោករូបនេះដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ចិនមកចូលរួមសន្និសីទ WEF ASEAN ឆ្នាំ២០១៨នៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជា មួយថ្នាក់ដឹកនាំចិន ជប៉ុន កូរ៉េខាងត្បូង ដែលអញ្ជើញមកចូលរួមវេទិកា WEF ASEAN ២០១៨ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្ត្រីចិនលោក Hu Chunhua (រូបថត៖ VGP)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរពិភាក្សាយ៉ាងសកម្ម លើវិធានការនានាសំដៅធានាឲ្យការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីមានការអភិវឌ្ឍប្រកបដោយតុល្យភាព ចីរភាព ដែលជួយកាត់បន្ថយឱនភាព ពាណិជ្ជកម្មរបស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យភាគីចិនបង្កភាព ងាយស្រួលសម្រាប់ការនាំចូលផលិតផលនានារបស់វៀតណាម ហើយចូលរួម បណ្ដាក់ទុនចូលមកវៀតណាមក្នុងគម្រោងការណ៍បច្ចេកវិទ្យាខ្ពស់និងស្និទ្ធស្នាលជាមួយបរិស្ថាន ព្រមទាំងលាតត្រដាងអនុវត្តន៍កិច្ចសហប្រតិបតិ្តការលើវិស័យ គមនាគមន៍ដឹកជញ្ជូន កសិកម្ម បរិស្ថាន វិទ្យាសាស្ត្របច្ចេកវិទ្យា ហិរញ្ញវត្ថុ រូបីយវត្ថុ។ ល។

        ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវការយោគយល់ រួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គោរពកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ ជាសារវ័ន្តនានាស្ដីពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន ក៏ដូច ជាគោរពផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវរបស់គ្នាដោយឈរលើច្បាប់អន្តរជាតិនិងអនុសញ្ញារបស់អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជា មួយថ្នាក់ដឹកនាំចិន ជប៉ុន កូរ៉េខាងត្បូង ដែលអញ្ជើញមកចូលរួមវេទិកា WEF ASEAN ២០១៨ - ảnh 2ទិដ្ឋភាពនៃជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono (រូបថត៖ VGP)

        ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានគោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការ អាស៊ាន ជប៉ុននិងមេគង្គ ជប៉ុន ពិសេសគឺនាពេលវៀតណាមកាន់តំណែងជាអ្នក សម្របសម្រួលទំនាក់ទំនងអាស៊ាន ជប៉ុន ដំណាក់កាល២០១៨-២០២១។ លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono យកចិត្តទុកដាក់ដល់ការជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បន្តផ្ដល់ ទុន ODA សម្រាប់វៀតណាម ជួយឧបត្ថម្ភវៀតណាមកសាងរដ្ឋាភិបាល អេឡិចត្រូនិក ព្រមទាំងសហការគ្នាអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មជឿន លឿននិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)ក៏ដូច ជាក្នុងការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ (RCEP) ទៀតផង។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជា មួយថ្នាក់ដឹកនាំចិន ជប៉ុន កូរ៉េខាងត្បូង ដែលអញ្ជើញមកចូលរួមវេទិកា WEF ASEAN ២០១៨ - ảnh 3លោកនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha (រូបថត៖ VGP)

        រីឯក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha វិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យភាគី ទាំងពីរបន្តរក្សាការជួបប្រាស្រ័យជាន់ខ្ពស់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា កូរ៉េខាង ត្បូងនឹងមានវិធានការជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តរដ្ឋាភិបាលអេឡិច ត្រូនិកឲ្យបានឆាប់ៗ ព្រមទាំងយកចិត្តទុកដាក់និងជួយឧបត្ថម្ភគាំទ្រសហគមន៍ ជនវៀតណាមនៅកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ