នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SCG (ថៃ)
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានគូសបញ្ជាក់ថា វៀតណាមនិងថៃជាដៃគូយុទ្ធសាស្ត្រ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ។ ដោយសម្ដែងក្ដីសប្បាយរីករាយចំពោះគម្រោងការណ៍រោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Long Son របស់ SCG ដែលកំពុងត្រូវបានអនុវត្តនៅខេត្ត Ba Ria – Vung Tau លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា រាល់គម្រោងការណ៍ធំៗយ៉ាងដូច្នេះមានអត្ថន័យដ៏ធំធេងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម។
ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី៣ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយលោក Roongrote Rangsiyopash ប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG (ថៃ)។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានគូសបញ្ជាក់ថា វៀតណាមនិងថៃជាដៃគូយុទ្ធសាស្ត្រ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ។ ដោយសម្ដែងក្ដីសប្បាយរីករាយចំពោះគម្រោងការណ៍រោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Long Son របស់ SCG ដែលកំពុងត្រូវបានអនុវត្តនៅខេត្ត Ba Ria – Vung Tau លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា រាល់គម្រោងការណ៍ធំៗយ៉ាងដូច្នេះមានអត្ថន័យដ៏ធំធេងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ SCG បន្តពង្រីកការវិនិយោគនិងអាជីវកម្មនៅវៀតណាម ហើយធ្វើជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ថៃនិយាយដោយឡែកនិងលើពិភពលោកនិយាយរួម៕