នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្រ្តី អគ្គអធិការរដ្ឋាភិបាលឡាវ

(VOVWORLD) - នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹមនិងជាអគ្គអធិការរដ្ឋាភិបាលឡាវលោក Bunthoong Chitmany នាថ្ងៃទី២៦ ខែកក្កដា នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភប្រមាណ២សែនដុល្លាអាមេរិកជូនចំពោះរដ្ឋាភិបាលឡាវ ដើម្បីជំនះពុះពារលើផលវិបាកដោយឧប្បត្តិហេតុបាក់ទំប់វារី អគ្គីសនីនៅខេត្ត Attapeu បណ្ដាលឡើង។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្រ្តី អគ្គអធិការរដ្ឋាភិបាលឡាវ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបឧបនាយករដ្ឋមន្រ្តី អគ្គអធិការរដ្ឋាភិបាលឡាវ លោក Bunthoong Chitmany (រូបថត៖ TTXVN)

រួមជាមួយគ្នានោះ លោកនាយករដ្ឋ មន្រ្តីបានបញ្ជាណែនាំឲ្យគណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងឧប្បត្តិហេតុ គ្រោះធម្មជាតិនិងស្វែងរកជួយសង្គ្រោះ សហការជាមួយក្រសួងការបរ ទេសនិងស្ថាប័នទាក់ទិននានា ធ្វើការស្រាវជ្រាវយ៉ាងបន្ទាន់ដើម្បីផ្តល់យោបល់ ស្ដីពីការជួយឧបត្ថម្ភប្រទេសឡាវនៅកន្លែងកើតហេតុផងដែរ។

        តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានផ្ញើរការសាកសួរសុខទុក្ខនិងការចែករំលែកដ៏ជ្រាលជ្រៅទៅដល់ បក្ស រដ្ឋាភិបាលនិងប្រជាជនឡាវ ចំពោះការបាត់បង់និងការខូចខាតដ៏ធ្ងន់ធ្ងរក្នុង ឧប្បត្តិហេតុបាក់ទំនប់វារីអគ្គីសនីនៅខេត្ត Attapeu។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Bunthoong Chitmany បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានសាកសួរសុខទុក្ខ លើកទឹកចិត្ត និងជួយ ឧបត្ថម្ភទាន់ពេលវេលាប្រជាជនឡាវក្នុងឧប្បត្តិហេតុបាក់ទំនប់វារីអគ្គីសនីនៅខេត្ត Attapeu។

        ផ្លាស់ប្ដូរមតិជាមួយលោក Bunthoong Chitmany នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តនិង បង្កលក្ខណៈងាយស្រួលដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការអំពីការងារអធិការកិច្ច ដោះស្រាយបណ្ដឹងតវ៉ា និងបង្ការប្រឆាំងអំពើពុករលួយ ក្នុងនោះមានការទទួល និងបណ្ដុះបណ្ដាលកម្មាភិបាលអធិការកិច្ចតាមសំណូមពររបស់អធិការកិច្ចរដ្ឋា ភិបាលឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ